៨ ចំណុច រាប់​ទាំង​ការ​រួមភេទ​ផងដែរ ដើម្បី​ការពារ​ខ្លួន​ពី “​ជំងឺផ្តាយ​សាយ​” ក្នុង​រដូវ​នេះ​

៨ ចំណុច រាប់​ទាំង​ការ​រួមភេទ​ផងដែរ ដើម្បី​ការពារ​ខ្លួន​ពី “​ជំងឺផ្តាយ​សាយ​” ក្នុង​រដូវ​នេះ​

​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​គ្រុនផ្តាសាយ គឺ​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ  នៅក្នុង​រាងកាយ ... ហើយ​ដំណឹង​ល្អ​នោះ​គឺថា ការ​រួមភេទ ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ​។​

ជា​ការពិត​ណាស់ គេ​មិន​អាច​ព្យាបាល​បញ្ហា​វីរុស ដែល​បណ្តាល​ឲ្យ​អ្នក ក្អក ផ្តាយ​សាយ ឬ​កណ្តាស់​នោះទេ​។​ ​ប៉ុន្តែ ការបង្កើន​សមត្ថភាព នៃ​អង្គកា​រពារ​រាងកាយ អាច​ជួយ​ឲ្យ​អ្នក ចាក​ឆ្ងាយ​ពី​បញ្ហា​ទាំងនេះ ឬ​ប្រឆាំង​វា​បាន​លឿន​ជាង​មុន​។​

​យើងទាំងអស់គ្នា សុទ្ធតែ​បាន​ដឹង​រួចមកហើយ​ថា ការ​ធ្វើ​ខ្លួន​ឲ្យ​សកម្ម ញ៉ាំ​អាហារ​មាន​តុល្យភាព ការ​សម្រាក​បាន​គ្រប់គ្រាន់ ... អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ប៉ុន្តែ វេជ្ជបណ្ឌិត Kim Jones បាន​រកឃើញ​ចំណុច​ខ្លះ​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង ជំងឺផ្តាយ​សាយ ក៏​ដូច​ជា​ជំងឺ​ផ្សេងៗ​ទៀត ដូចជា ៖

​កុំ​ចែករំលែក​ប៊ិច ឬ​ប្រដាប់ប្រដារ​ផ្សេងៗ ជាមួយ​អ្នក​ដ៏​ទៃ​
“​ប៊ិច និង​របស់​ផ្សេង អាច​តោង​ជាប់​ដោយ​បាក់តេរី និង​មេរោគ​” ... ណែនាំ​ដោយ​ឱសថ​ការី Deepa Songara​។​

​វីតាមីន D សំខាន់​ជាង វីតាមីន C
​យើង​ដឹង​ហើយ​ថា វីតាមីន C អាច​ជួយ​ដល់​បញ្ហា​ផ្តាសាយ​បាន ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា វីតាមីន D3 ប្រហែល​ជា​ល្អ​ជាង ដើម្បី​ការពារ​ជំងឺផ្តាយ​សាយ ... ណែនាំ​ដោយ វេជ្ជបណ្ឌិត David Mantle​។​

​ញ៉ាំ​ទឹក និង​តែ​ស្លឹកឈើ​ឲ្យបាន​ច្រើន​
​តែ អាច​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ជាពិសេស តែ​ក្តៅៗ​។​

​តែ​ជី​អង្កាម​ក្តៅៗ​
​អ្នក​នឹង​បាន​ធូរស្រាល ពី​ជំងឺ​នេះ ក្រោយ​ពេល​ផឹក​វា​រួច​។​

​ពង​ទា និង​បន្លែ​ពណ៌​បៃតង​
​ក្រៅពីនេះ គួរតែ​មាន​ខ្ទឹមបារាំង និង​ខ្ទឹមស ដើម្បី​មាន​រសជាតិ​ឆ្ងាញ់ និង​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​។​

“​ផ្សិត​” ល្អ​ណាស់ ពេល​អ្នក​ផ្តាសាយ​
​ផ្សិត ជួយ​ពង្រឹង​ដល់​របង​ការពារ​រាងកាយ ដើម្បី​ទប់ស្កាត់​ជំងឺ​នានា​។​

​អោប​ដើមឈើ​
​ការសិក្សា​បាន​បង្ហាញថា ការ​ដើរលេង​ក្នុង​សួនច្បារ អាច​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​ដកដង្ហើម​បាន​ស្រួល​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។