ថ្មី Tweak Polus សម្រាប់ iOS 9 ដើម្បី​ជំនួស​អោយ CCSettings និង​ល្អ​ជាង

Tweak Polus ចេញថ្មីតម្រូវសម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 វា​មាន​លក្ខណៈ​ពិសេស​ច្រើន​ជាង CCSettings ទៅ​ទៀត។ ថ្វី​ត្បិត​តែ CCSettings ចេញ​កំណែ​ទម្រង់​ថ្មី​តម្រូវ​សម្រាប់ iOS 9 ក៏ពិតមែន តែ​ដោយសារតែឧបករណ៍មួយចំនួនវាដំណើរការមិនទាន់រលូន ហេតុដូច្នេះហើយ បានជាគេបញ្ចេញ Tweak Polus មកតែម្តង។

ថ្មី Tweak Polus សម្រាប់ iOS 9 ដើម្បី​ជំនួស​អោយ CCSettings និង​ល្អ​ជាង

Polus វាមានលក្ខណៈពិសេសច្រើនជាង CCSettings ហើយមាន Shortcuts ច្រើនសម្រាប់កំណត់​វា​មិន​ត្រឹមតែ អាចកំណត់លើផ្ទាំងផ្នែកខាងលើនៃ Control Center នោះទេ សូម្បីតែកម្មវិធីខាងក្រោម​ក៏អ្នក​អាច​ផ្លាស់ប្តូរ បានតាមរយៈ Tweak នេះផងដែរ។

ថ្មី Tweak Polus សម្រាប់ iOS 9 ដើម្បី​ជំនួស​អោយ CCSettings និង​ល្អ​ជាង

បញ្ចាក់៖ ដោយសារតែ Tweak នេះវាដាក់លក់លើ Source Bigboss ហេតុដូច្នេះហើយអ្នកអាច​ទាញ​យក ដោយឥតគិតថ្លៃតាមរយៈ Source ខាងក្រោមនេះបាន តែមុននឹងធ្វើការតម្លើងវាសូមធ្វើ​តាម​ការ​ណែនាំ​យើងខ្ញុំអោយបានត្រឹមត្រូវ ជៀសវាងមានបញ្ហាកើតឡើង ក្រុមការងារ យើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់មិត្តអ្នកអាន ដែលមិនបានធ្វើតាមការណែនាំ ត្រឹមត្រូវឡើយ។

តម្រូវការ

  • រាល់ឧបករណ៍រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីសាស្រ្តតម្លើង និង របៀបប្រើប្រាស់

  • សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source http://repo.biteyourapple.net
  • ប្រសិនបើអ្នកមាន Source រួចរាល់សូមធ្វើការ Refresh ជាមុនសិន
  • ក្រោយពេលដែលអ្នក Refresh រួចរាល់សូមធ្វើការ ស្វែងរក Polus និងធ្វើការតម្លើងជាការស្រេច
  • សូមកុំភ្លេចចុចពាក្យ Respring ក្រោយពេលតម្លើងរួចរាល់
  • ដើម្បីចូលទៅកំណត់ការប្រើប្រាស់សូមចូលទៅកាន់ Settings > Polus > Configuration ដើម្បី​ធ្វើការកំណត់ខាងក្រោម និង ខាងលើ នៃ​ Control Center

ទស្សនាវីដេអូខាងក្រោម៖

ក្រុមការងារ ខេមបូរីផត សង្ឈឹមថា អ្នកនឹងរីករាយជាមួយ Tweak ថ្មីនេះ ដើម្បីជំនួសអោយ CCSettings នៅពេលក្រោយៗទៀតយើងនឹងពាំនាំ Tweak ពិសេសៗសម្រាប់ iOS 9 ជម្រាបទៅកាន់លោកអ្នក។

  • ដោយ: Meng
  • 11:54 AM, 28 October
  • ប្រភព: Cydia, iReview
  • Tag: ចំណេះដឹងទូទៅ