រឿង ​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​អ្នក​ប្រើ​រមៀត​ប្រឆាំង​នឹង​ការរលាក​

រមៀត​ គឺឱស​ថធម្ម​ជាតិ​ដ៏មាន​សុវត្ថិភាព​បំផុត ​សម្រាប់​ប្រឆាំង​នឹង​ការរលាក ​ជំងឺ​គ្រុន​ផ្ដាសាយ​ ឬជំងឺ​គ្រុន​ក្ដៅ​។ ខណៈ​ពេល​វាមាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​បរិមាណតិច​ អ្នក​គួរ​ដឹង​ពីចំណុច​មួយ​ចំនួន​ មុន​ពេល​អ្នក​ប្រើ​វា​សម្រាប់​គោល​បំណង​នៃ​ការព្យាបាល​ការរលាក។​
រឿង ​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​អ្នក​ប្រើ​រមៀត​ប្រឆាំង​នឹង​ការរលាក​

រមៀត​សម្រាប់​សុខភាព​៖ រុក្ខ​ជាតិ​រមៀត ​ត្រូវ​បាន​មនុស្ស​ប្រើ​ប្រាស់​ជាឱសថ​ព្យា​បាល​រោគ​ជាច្រើន​ទសវត្សន៍​មក​ហើយ​។ យោង​តាម​ទស្សនា​វដ្ដី​សមាគម​គីមី​អាមេរិក​បាន​ឱ្យដឹងថា ​គុណ​ប្រយោជន៍​សុខភាព​នៃរុក្ខជាតិ​រមៀត​គឺសម្រេច​បាន​ពីគុណ​សម្បត្ដិ​ប្រឆាំងនឹង​អុកស៊ីដកម្ម​ ប្រឆាំង​នឹងវីរុស​ ប្រឆាំង​នឹងបាក់​តេរី ​ប្រឆាំង​រោគផ្សិត ​ប្រឆាំង​ជំងឺ​មហារីក ​និង​ប្រឆាំង​នឹងការ​រលាក​របស់វា។ ​

ផល​ប៉ះពាល់​មួយ​ផ្នែក​នៃមើម​រមៀត​៖ រមៀត​ជាញឹក​ញយ​ត្រូវ​បាន​គេយក​ទៅ​ទទួល​ទាន ​ឬលាប​ទៅ​លើ​ស្បែក​។ វាមាន​សុវត្ថិភាព​ នៅពេល​ដែល​យើង​ប្រើវា​ក្នុង​បរិមាណតិច​ ប៉ុន្ដែ​ប្រសិន​បើ​យើង​ប្រើ​វាក្នុង​បរិមាណ​ច្រើន​លើស​កំណត់​ វាអាច​បង្ក​ជាបញ្ហា​។ មើម​រមៀតវា​ មិន​បង្កឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះទេ​ ប៉ុន្ដែ​អ្នក​អាច​ឈឺក្រពះ​ ក្អួត​ចង្អោរ ​និងរាគ​រុស​ជាដើម​។ សញ្ញា​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា ​ការប្រើ​ប្រាស់​ឱសថ​ព្យាបាល​ធម្ម​ជាតិ​នេះ​ប្រាកដ​ជាមាន​អ្វីខុស​ប្រក្រតី​ហើយ។​

បញ្ហា​ស្បែក៖​  ការប្រើ​រមៀត​ក្នុង​បរិមាន​ច្រើន​លើស​កំណត់​អាច​នាំឱ្យ​អាលែ​ក្ស៊ីស្បែក ​កន្ទួល​រមាស់​ និង​មាន​អារម្មណ៍​ក្រហាយ​នៅ​ត្រង់​កន្លែ​មួយ​ចំនួន​ នៃស្បែក​។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ ​អាច​នាំឱ្យ​មាន​អាការៈ​រលាក​ស្បែក​ និងមាន​អាការៈ​ប្រតិកម្ម។​

ដំបៅ​ក្លាយ​៖ សារ​ធាតុ​ Curcumin នៅក្នុង​មើម​រមៀត​មាន​ប្រសិទ្ធ​ភាព​ធ្វើធូរ​ស្រាល​ដំបៅ​ របួស​ហើម ​និងអាការៈ​រលាក​ដទៃ​ទៀត​។ ដូច្នេះ​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ខណៈ​ពេល​ប្រើ​ប្រាស់​រមៀត​លាប​ទៅលើ​របួស​ ឬត្រង់​ស្បែក​រយះ​។  ប្រសិន​បើស្បែក​របស់​អ្នក​រយះ​នោះ ​ការលាប​ម្សៅ​រមៀត​ដោយ​ផ្ទាល់​ត្រង់​ស្បែក​រយះ​នោះ​ធ្វើឱ្យ​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ដំបៅ​ក្លាយ៕​

អត្ថបទ៖ ដេវីដ
Source: onlymyhealth