ទប់ស្កាត់​ពលរដ្ឋ​ចំណាកស្រុក​មួយ​គ្រួសារបំរុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ការពារ​ព្រំដែន បាន​ធ្វើការ​​ឃាត់​ពលរដ្ឋ​ជា​ចំណាកស្រុក​មួយ​គ្រួសារ​​មាន​គ្នា​៤​នាក់ កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ខណៈ​បំរុង​ឆ្លង​ដែន​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។

ប្រភពបានឱ្យ​ដឹងថា ពលរដ្ឋ​មួយគ្រួសារ​នោះ គេមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយ​បំរុង​ឆ្លង​ដែន​តាម​ច្រករបៀង​នៅ​ក្នុង​ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​​លួ​ន តែ​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ឃាត់​មិន​ឱ្យ​ឆ្លង​ដែន ហើយ​បាន​នាំ​ពួក​គាត់​មក​កាន់​ស្នាក់​ការ ដើម្បី​​ណែនាំ​អំពី​ផល​លំបាក និង​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​នានា ដែល​អាច​កើតឡើង​ដោយ​យថាហេតុ​នៅ​ក្នុង​ប្រទេស​ថៃ ។

បន្ទាប់​ពី​ធ្វើការ​ណែនាំ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ពួក​គាត់​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំ​ណើ​រវិ​ញ​ផង​ដែរ ។