វៀតណាម ធ្វើការ តាមហាងកាហ្វេ ២២នាក់ ត្រូវឃាត់ខ្លួននិង បណ្តេញចេញពី កម្ពុជា

ភ្នំពេញ៖ ជនជាតិវៀតណាម ប្រុស-ស្រី ធ្វើការនៅតាមហាង លក់កាហ្វេស ២២នាក់ ត្រូវបានកម្លាំង នគរបាលអន្តោ ប្រវេសន៍ ឃាត់ខ្លួន និងរៀបចំឯកសារបញ្ជូន ចេញពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថា ពួកគេបានចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរបាល ជំនាញរាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង មាស ច័ន្ទពិសិ៥ បានចុះឃាត់ជនជាតិវៀតណាម ភាគច្រើននារីវ័យក្មេង ធ្វើការនៅ តាមហាងកាហ្វេ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ចំនួន ២២នាក់ ក្នុងនោះស្រី ១១នាក់ បន្ទាប់ពីមិនមាន លិខិតស្នាមស្នាក់នៅក្នុង ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៏ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានបានបញ្ជាក់ថា សម្រាប់ជនជាតិវៀតណាម ដែលរស់នៅ និងរកស៊ីខុច្បាប់ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត ដើម្បីធ្វើការបណ្តេញចេញពី ប្រទេសកម្ពុជា៕

វៀតណាម ធ្វើការ តាមហាងកាហ្វេ ២២នាក់ ត្រូវឃាត់ខ្លួននិង បណ្តេញចេញពី កម្ពុជា
វៀតណាម ធ្វើការ តាមហាងកាហ្វេ ២២នាក់ ត្រូវឃាត់ខ្លួននិង បណ្តេញចេញពី កម្ពុជា
វៀតណាម ធ្វើការ តាមហាងកាហ្វេ ២២នាក់ ត្រូវឃាត់ខ្លួននិង បណ្តេញចេញពី កម្ពុជា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត