គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​១០​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់​

រាជធានី​ភ្នំពេញ​៖​យោងតាម​ប្រភពពី​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក​យប់​៦​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​១០​នាក់​( ស្រី​៥​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​៣​នាក់​) និង​របួសស្រាល៨​នាក់​(​ស្រី​២​នាក់​)​។ 

​    ​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​,​កង់ ១​គ្រឿង​, និង​ថ្មើរជើង ១​នាក់ ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៥​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, មិន​គោរព​សិ​ទិ្ធ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, មនុស្ស​ធ្លា​ក់លើ​គោយន្ត ១​លើក​, មនុស្ស​ដើរ​ឆ្លងផ្លូវ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៩​នាក់​(​យប់​៩​នាក់​) ។​

​     ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន ១,១៣៣​គ្រឿង (​រថយន្ត​ធំ ៦០៦​គ្រឿង​) ស្មើ​និង​១,១៣៧​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៧៣៥​គ្រឿង ស្មើនឹង ៧៣៩​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៩៨​គ្រឿង​ស្មើនឹង​៣៩៨​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៣០៩​គ្រឿង​៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​១០​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់​