​Isco ចង់​ចាក​ចេញពី Real Madrid ខណៈ​ក្លិប​ធំ​៣​ចង់បាន​

កីឡា​៖​ខ្សែបម្រើ Isco កំពុងតែ​មានបំណង​ចង់​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​អធិរាជ​ស Real Madrid ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​មួយទៀត​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Daily Express​។​

​    ​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល Isco​ចង់​ចាក​ចេញពី​ក្លិប​យក្ស​ស Real Madrid ដោយសារតែ​កីឡាករ​រូបនេះ​មិនជា​ប់​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក​លោក Rafael Benitez ខណៈដែល Real Madrid នាំយក​ខ្សែបម្រើ Mateo Kovacs ពី​ក្លិប Inter Milan​។​

​    ​គួរ​បញ្ជាក់ថា ក្រោយពី​បាន​លឺថា​កីឡាករ​ខ្សែបម្រើ Isco ចង់​ចាកចេញ​នោះ​មាន​ក្លិប​ធំ៣នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​ចង់បាន​ដូចជា Arsenal, Chelsea និង Liverpool៕ 

​Isco ចង់​ចាក​ចេញពី Real Madrid ខណៈ​ក្លិប​ធំ​៣​ចង់បាន​