ឥណ្ឌូ​ណេ​ស៊ី​ប្តេជ្ញា​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង TPP

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ លោក​ប្រធានាធិបតី Joko Widodo បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ៖ «​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្តេ​ជា្ញ​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ដែល​ត្រូវ​គេ​សម្រេច​បញ្ចូល​រវាង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​១១ កាលពី​ដើមខែ​នេះ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​» ។

លោក Joko Widodo តាម​រយៈ​អ្នកបកប្រែ បន្ទាប់​ពី​ជំនួប​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក Barack Obama នៅ​សេត​វិមាន​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ៖ «​ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​បើកចំហ​សេដ្ឋកិច្ច ដែល​មាន​ប្រជាជន​សរុប​ចំនួន​២៥០​លាន​នាក់ ។ ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​» ។

តាម​ការ​កត់សម្គាល់​របស់​លោក Joko Widodo ដែល​ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋបាល​លោក អូ​បា​ម៉ា កំពុង​ប្រឈម​នឹង​សម្ពាធ​ពី​ដៃគូ​ពាណិជ្ជកម្ម អ្នក​ច្បាប់ និង​ម្ចាស់​ភាគហ៊ុន​នៅ​ក្នុង​ការ​បញ្ចេញ​ទៅ​កាន់ TPP តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ផ្អែក​តាម​ការ​សន្និដ្ឋាន​កាលពី​ថ្ងៃ​ទី​៥ តុលា  ឱ្យ​ដឹង​ថា ការ​ចរចា​លើ​កិច្ចព្រមព្រៀង TPP បាន​គ្របដណ្តប់​ប្រមាណ​ជា​៤០% នៃ​ទិន្នផល​សេដ្ឋកិច្ច​ពិភពលោក ។ មន្ត្រី​មក​ពី​សមាជិក​ទាំង​១២ របស់ TPP នៅ​តែ​ធ្វើ​សេចក្តី​ព្រាង​ផ្នែក​ចុង​ក្រោយ​នៃ​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​នេះ ។

ពេល​ខ្លឹមសារ​ចុង​ក្រោយ​របស់ TPP ត្រូវ​បាន​លាតត្រដាង​នោះ បណ្តា​ប្រទេស​ជា​សមាជិក TPP ចាំបាច់​ត្រូវ​បង្កើន​ការ​អនុម័ត​យល់​ស្រប​ពី​ស្ថាប័ន​កំពូល​ក្នុង​រដ្ឋ​នីមួយ​ៗ ដែល​ទទួលខុសត្រូវ​លើ​កិច្ចព្រមព្រៀង​នេះ ។

ចំណែក​អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក លោក Michael Froman បាន​លើក​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ «​ខណៈ​ពេល​យើង​ផ្តោត​ទៅ​លើ​នីតិវិធី​ក្នុងស្រុក​សម្រាប់​ការ​អនុម័ត TPP យើង​នឹង​បន្ត​ចែករំលែក​ព័ត៌មាន​អំពី TPP ជាមួយ​ឥណ្ឌូ​ណេ​ស៊ី និង​ភាគី​ចាប់អារម្មណ៍​ផ្សេង​ទៀត​» ។

នៅ​ពេល​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ឃោសនា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បង្កើត​ការងារ​ជា​ច្រើន និង​ការ​សរសេរ ឬ​តាក់តែង​ច្បាប់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ ការងារ​សហព័ន្ធ បរិស្ថាន អតិថិជន និង​អង្គការ​ថែទាំ​សុខភាព​ទូ​ទាំង​ប្រទេស​បាន​ចេញ​មក​បង្ហាញ​មតិ​ប្រឆាំង និង​ក្តី​បារម្ភ​ផ្សេង​ៗ ។

ដោយឡែក លោកស្រី Hillary Clinton បាន​ថ្លែង​ក្នុង​ខែ​នេះ​ថា ៖ «​លោកស្រី​មិន​យល់​ស្រប​ជាមួយ​កិច្ចព្រមព្រៀង TPP នេះ​ឡើយ​ព្រោះ​លោកស្រី​មិន​ជឿជាក់​លើ​កិច្ចព្រមព្រៀង​ទេ ដែល​នឹង​ធ្វើ​ឲ្យ​លោកស្រី​ជួបនឹង​ទិន្នផល​ខ្ពស់​សម្រាប់​ការ​បង្កើត​ការងារ​ល្អ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក ការ​ដំឡើង​ប្រាក់​ឈ្នួល និង​ការងារ​សន្តិសុខ​ជាតិ​ដ៏​ជឿនលឿន​» ។

អ្នកជំនាញ​និយាយ​ថា ស្រប​ពេល​ដែល TPP អាច​ប្រែ​ក្លាយជា​បញ្ហា​មួយ​ក្នុង​ចំណោម​ប៊ូ​តុ​ក្តៅ​នៅ​ក្នុង​ការ​ឃោសនា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក វា​នឹង​ក្លាយជា​ការ​លំបាក​បំផុត​សម្រាប់​មហាសន្និបាត​សហរដ្ឋអាមេរិក ដើម្បី​ឆ្លង​កិច្ចព្រមព្រៀង​នេះ​នៅ​ឆ្នាំ​ក្រោយ ។ ចំណែក​ច្រកចូល​ជាក់ស្តែង​ក្នុង​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង TPP នេះ គឺ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​សម្រេច​បាន​នៅ​មុន​ឆ្នាំ​២០១៧ នោះ​ឡើយ ។

កិច្ចព្រមព្រៀង TPP មានការ​ពាក់ព័ន្ធ​នឹង​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក កា​ណា​ដា  ជប៉ុន ព្រុយ​ណេ ស៊ី​លី ម៉ា​ឡេ​ស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សូ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង​វៀតណាម ៕