ចំណូល​របស់​រដ្ឋាភិបាល​វៀតណាម​សម្រាប់​ឆ្នាំ​2015 កើនឡើង​លើស​ទិស​ដៅ

ប្រទេស​វៀតណាម ៖ អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Do Hoang Anh Tuan បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហាណូយ​ថា ៖ «​ប្រាក់​ចំណូល​របស់​រដ្ឋ​សម្រាប់​ឆ្នាំ​២០១៥ ទំនងជា​កើនឡើង​លើស​ការ​រំពឹង​ទុក​ប្រមាណ​ជា​៧៩០,៩​លាន​ដុល្លារ ខណៈ​ឱនភាព​ថវិកា​មាន​កម្រិត​តិច​ជាង​ការ​រំពឹង​ទុក​១,៤​ប៊ី​លាន​ដុល្លារ​» ។

ប្រាក់​ចំណូល​របស់​រដ្ឋ​ដែល​ខ្ពស់​ជាង​មុន​បាន​លើកទឹកចិត្ត​នូវ​កំណើនសេដ្ឋកិច្ច​៦,៥% និង​ការ​ទម្លាក់​កំណើន​នៃ​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​ពី​២% មក ១,៥% ។

តាម​រយៈ​ការ​ពន្យល់​ពី​ឱនភាព​ថវិកា លោក Do Hoang Anh Tuan បាន​កត់សម្គាល់​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ទាប​ជាង​មុន និង​តារាង​ពន្ធ​នាំ​ចូល​ដែល​ចែង​នៅ​ក្នុង​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​សម្រាប់​និន្នាការ​នេះ រដ្ឋាភិបាល​បាន​ស្នើ​ទៅ​រដ្ឋ​សភាជាតិ ដើម្បី​អនុម័ត​នូវ​ការ​ប្រើប្រាស់​ថវិកា​៤៥០​លាន​ដុល្លារ តាម​រយៈ​ការ​ដកហូត​ចេញពី​បណ្តា​សហគ្រាស​របស់​រដ្ឋ​មួយ​ចំនួន ។

ជាង​នេះ​ទៀត ទំហំ​ទឹកប្រាក់​១,៥៤​ប៊ី​លាន​ដុល្លារ​ដែល​ទទួល​បាន​មក​ពី​ការ​បង់ពន្ធ​សាជីវកម្ម​យឺតយ៉ាវ នឹង​ត្រូវ​គេ​ប្រមូល​បាន​គ្រប់​ចំនួន ។ ចំណែក​ទឹកប្រាក់​ជាង​២២៥​លាន​ដុល្លារ ក្នុង​នោះ​នឹង​ត្រូវ​ប្រមូល​ចំណូល​ថវិការដ្ឋ​នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ។

លោក Do Hoang Anh Tuan ព្រម​ទទួល​ថា បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ពន្យារពេល​បង់ពន្ធ ព្រោះ​ចង់​បង្កើន​ចំណូល​ផ្ទាល់ខ្លួន​របស់​ពួក​គេ ។

លោក​ថ្លែង​ថា ៖ «​ក្រសួង​បាន​បង្កើត​ក្រុមហ៊ុន​ចំនួន​៥ សម្រាប់​ទទួលខុសត្រូវ​លើ​ការ​លាតត្រដាង​ឥរិយា​បទ​នៃ​ការ​ផ្លាស់​ប្តូរ​តម្លៃ​» ។

ចំពោះ​បំណុល​សាធារណៈ លោក Do Hoang Anh Tuan បាន​បង្ហើប​ថា ៖ «​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​មាន​បំណុល​ស្មើនឹង​៦៣,២%​នៃ​ថវិកា ដោយ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ថវិកា​ជំនួយ​នៃ​ការ​អភិវឌ្ឍ​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​២០១៦ ដែល​នៅ​តែ​ស្ថិត​ក្នុង​ការ​កំណត់​របស់​ខ្លួន​ដដែល​» ៕