គេហទំព័រស្វែងរកការងារ everjobs.com.kh ផ្ដល់នូវគន្លឹះ ៩យ៉ាងសម្រាប់ អ្នកគ្រប់គ្រងថ្មី

ការឡើងតំណែងអាចជាផ្នែកមួយដែលពិបាកបំផុតជាពិសេសប្រសិនបើអ្នកទើប តែចាប់ផ្ដើមធ្វើការ ក៏ប៉ុន្ដែវាមិនមែនទាំងអស់ នោះទេ។ មិនថាវាជាលើកទីមួយ ដែលអ្នកទទួលបាន នូវមុខតំណែង ឬ ក៏អ្នកមានបទពិសោធន៍យូរមកហើយក្នុងការ គ្រប់គ្រងក្នុងក្រុម ការងារនោះទេ វាអាចផ្ដល់ គំនិតល្អៗ ដល់អ្នកក្នុងការធ្វើផែនការ។ រឿងចុងក្រោយដែលអ្នក បានធ្វើគឺការធ្វើអោយ មានភាពច្របូក ច្របល់ក្នុងក្រុមការងារ និងរារាំងនូវ ផលិតភាពរបស់ពួកគេ។ ប្រសិនបើអ្នកជាអ្នក គ្រប់គ្រងថ្មីហើយមិន ប្រាកដខ្លួនឯងថានឹង អាចចូលរួមនិងដឹកនាំ ក្រុមអោយបានជោគជ័យនោះទេ សូមអាននូវគន្លឹះ ខាងក្រោមដែល បានផ្ដល់អោយដើម្បី ទទួលយកនូវគំនិតល្អៗនៃចំនុចដែល ត្រូវចាប់ផ្ដើម។

1. បង្កើនការទំនាក់ទំនង
មូលហេតុដែលយើងដាក់ការទំនាក់ទំនងជាចំណុចដំបូងពីព្រោះវា ជាច្រកចូលយ៉ាង មានប្រសិទ្ធិភាព ក្នុងចំណោមគន្លឹះនៃការ គ្រប់គ្រងផ្សេងៗ ដែលនៅសល់ ដែលអាចនិយាយបានថា ជាកូនសោដ៏សំខាន់។ នៅពេលដែលអ្នកគ្រប់គ្រង ថ្មីចូលរូមក្នុងក្រុម តែងមានការភិតភ័យ និងជ្រួលច្របល់​ (ការផ្លាស់ប្ដូរតែងធ្វើ អោយមាន ភាពលំបាក)។ ម​នុស្សក្នុងក្រុមរបស់អ្នក តែងចង់ដឹងថាតើអ្នក អាចកែប្រែអ្វីបានខ្លះ និងទិសដៅក្នុងការ ដឹកនាំក្រុម ដូចជា ជួយពួកគេដោយបើកចំហ និងមានតម្លាភាព ធ្វើអោយពួកគេដឹងពីអ្វី ដែលអ្នកកំពុងគិតហើយ និងគម្រោងការអាជីវកម្មណាមួយ ដែលអ្នកធ្លាប់បានធ្វើ។ ប្រសិនបើអ្នក ចាប់ផ្ដើមធ្វើការទំនាក់ទំនង ដោយបើកចំហ និងជាអ្នកទំនាក់ទំនងដ៏ខ្លាំងខ្លា បុគ្គលិករបស់អ្នកនឹង គោរពស្មោះត្រង់និងមានភាព ងាយស្រួលទៅកាន់អ្នក ត្រូវប្រាកដថាអ្នកអាចរក្សាការទំនាក់ទំនង បានយ៉ាងល្អទោះបីជា មានរឿងអ្វីក៏ដោយ។

2. សួរសំនួរជាច្រើន
ការសួរសំនួរគឺជាផ្នែកមួយដ៏សំខាន់ក្នុងតំណើរការនៃការទំនាក់ទំនង។ ខណៈដែលអ្នកជា អ្នកគ្រប់គ្រងថ្មី អ្នកត្រូវរៀនសូត្រពី បុគ្គលិករបស់អ្នកអោយបានច្រើនតាម ដែលអាចធ្វើទៅបានដូចជា របៀបដែលពួកគេធ្វើការ តើពួកគេជាមនុស្សប្រភេទណាហើយ តើតួនាទីរបស់គេសាកសមទៅ នឹងសមត្ថភាពរបស់គេឫអត់។ វិធីសាស្រ្តដ៏ល្អបំផុតដើម្បីធ្វើបែបនេះគឺការសួរសំនួរ។ ជាក់ស្ដែងក្នុងអំឡុងពេលមួយខែ ដំបូងដែលអ្នកចូលរូមក្នុងក្រុម ពាក់កណ្ដាលនូវអ្វីដែលអ្នកនិយាយចេញ គួរតែជាសំនួរ។ កុំធ្វើដូចជាអ្នកគ្រប់គ្រងមួយចំនួន ដែលតាំងខ្លួនជាអ្នកចេះគ្រប់រឿង ចូរកំណត់ខ្លួនរបស់អ្នកដោយបើកចំហ ក្នុងការរៀនពីអ្នកដ៏ទៃ។ ការសួរសំនួរគឺជាវិធីសាស្រ្តដ៏ ល្អបំផុតផងដែរ ដើម្បីបង្ហាញពីការបន្ទាប ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកតាំងខ្លួន ដោយបើកចំហក្នុងការរៀន ពីអ្នកដ៏ទៃ (ផ្ដល់នូវឳកាសដ៏ត្រឹមត្រូវ)  អ្នកនឹងធ្វើអោយអ្នកដទៃកាន់តែមាន ភាពងាយស្រួលក្នុងការ និយាយមកកាន់អ្នកដែលជាបុគ្គលិក លក្ខណៈ យ៉ាងសំខាន់ដែល អ្នកគ្រប់គ្រងទាំងឡាយត្រូវតែមាន។

3.ស្គាល់ពីក្រុមការងាររបស់អ្នក
វាតែងតែជាគំនិតល្អមួយដើម្បីស្គាល់ពីក្រុមការងាររបស់អ្នកតាមកំរិតផ្ទាល់ខ្លួន ឫក៏កំរិត វិជ្ជាជីវៈផងដែរ។ ចំនុចសំខាន់ក្នុង ការព្យាយាមស្គាល់ពួក គេគឺដើម្បីរកអោយឃើញពីអ្វី ដែលពួកគេចង់ធ្វើ និងអ្វីដែលពួកគេពូកែ។ អ្នកមិនដែលដឹងពីអ្វី ដែលអ្នកអាចនឹង រកឃើញនោះទេ។  ពិនិត្យមើលរបាយការណ៏ ដោយផ្ទាល់រយៈ ពេលមួយម៉ោងសម្រាប់សប្ដាហ៍ដំបូងរបស់អ្នកនិងមើលពីអ្វីដែល ពួកពេញចិត្ត និងកំពុងធ្វើហើយនិង គម្រោងការ២ ឫ៣ឆ្នាំទៅមុខរបស់ពួកគេថាតើ ពួកគេចង់ក្លាយជាអ្វី។ អ្នកអាចចាប់ផ្ដើមដោយការ សួរទៅក្រុមការងារ របស់អ្នកពីអ្វីដែលពួកគេចូលចិត្តធ្វើ ប្រសិនបើអ្នកមាន សំណាងពួកគេនឹង ឆ្លើយត្រង់ៗពីអ្វីដែលពួកគេ ចូលចិត្តធ្វើនាពេលបច្ចុប្បន្ន បើមិនដូច្នេះទេពួកគេ នឹងមិនប្រាប់អ្នកនោះទេ។ សំនួររបស់អ្នកមិនចាំបាច់ ជាក់លាក់នោះទេ អ្នកអាចសួរ ពួកគេថាអ្វីទៅជាកំលាំងពិសេសរបស់អ្នក។ មិនយួរមិនឆាប់អ្នកនឹង រកឃើញនរណាម្នាក់ ដែលកំពុងធ្វើការខុសជំនាញរបស់គេឫក៏មិនពេញចិត្ត ជាមួយនឹងការងាររបស់គេ។ ប្រសិនបើអាចអ្នកគួរ ផ្លាស់ប្ដូរអោយបាន ឆាប់រហ័សនៅទំនួលខុសត្រូវឫ តួនាទីរបស់គេដែលនឹង អាចទទួលបានលទ្ធផលជា ទីគាប់ចិត្ត។

4. ត្រូវចេះបើកចិត្តអោយទូលាយ
កុំប្រព្រឹត្តនូវកំហុសដោយការសន្មត់ថាគំនិតរបស់អ្នកតែងតែត្រឹមត្រូវព្រោះអ្នកគឺជា អ្នកដឹកនាំក្រុម។ វិធីសាស្រ្តដ៏ល្អដើម្បីកំនត់ក្នុងការប្រកួតប្រជែង គឺការចាប់ផ្ដើមតំណើរការនៃការគ្រប់គ្រង ដោយការបើកចិត្តអោយទូលាយ។ ចំណាយពេលវេលា ដើម្បីសិក្សាពីរបៀបដែលក្រុមប្រតិបត្តិការងារ អ្វីខ្លះជាការប្រកួតប្រជែង និងវិធីសាស្រ្តក្នុងការដោះស្រាយនូវបញ្ហាទាំងនោះ។ លើកទឹកចិត្តដល់បុគ្គលិក ដែលបានបញ្ចប់នូវ របាយការណ៍សម្រាប់អ្នក ផ្ដល់មតិយោបល់យ៉ាងស្មោះត្រង់ និងការផ្ដល់សិទិ្ធដល់ពួកគេ ក្នុងការបញ្ចេញមតិ។ ប្រសិនបើអ្នកផ្ដល់ សិទិ្ធដល់បុគ្គលិករបស់អ្នកនិងធ្វើអោយពួកគេ មានអារម្មណ៏ថាពួក គេជាផ្នែកមួយនៃតំណើរការថ្មីមួយនេះ អ្នកនឹងទទួល បាននូវការជឿទុកចិត្តនិង ការគោរពពីពួកគេផងដែរ។

5. កុំធ្វើការផ្លាស់ប្ដូរបន្ទាន់ៗពេក
នេះស្ទើរតែជាផ្នែកមួយនៃការបើកចិត្តអោយទូលាយបើទោះ បីជាមានការជាប់ ទាក់ទងច្រើនបន្តិចក៏ដោយ។ ត្រូវបើកចិត្ត អោយទូលាយជាពិសេសតម្រូវការ នៃការផ្លាស់ប្ដូរ។ មានន័យថាអ្នក មិនត្រូវប្រញាប់ប្រញាលធ្វើការផ្លាស់ប្ដូរពេកនោះទេ រហូតដល់អ្នកមានពេល គ្រប់គ្រាន់ក្នុងការកំណត់យក គំរូនៃការផ្លាស់ប្ដូរដ៏ល្អណាមួយ។ ទុកពេលសម្រាប់ខ្លួនឯង ក្នុងការកត់សម្គាល់ពីគំរូនៃ លក្ខណៈការងារនិង ទម្លាប់របស់បុគ្គលិកដើម្បី ប្រាកដថាការផ្លាស់ប្ដូររបស់អ្នកគឺ មានភាពត្រឹមត្រូវ​តាមច្បាប់​និង ធ្វើតែមួយដងជាការស្រេច។ ការទុកពេលវេលា សម្រាប់ខ្លួនរបស់អ្នកដើម្បីអនុវត្តន៍ នៃការផ្លាស់ប្ដូរគឺជាវិធីសាស្រ្តយ៉ាងល្អក្នុង ការធ្វើអោយក្រុមការងារ របស់អ្នកមានភាពស្ងប់។ ជារឿយៗបុគ្គលិកមិន ចូលចិត្តការផ្លាស់ប្ដូរនោះទេ ហើយប្រសិនបើអ្នកធ្វើការ ផ្លាស់ប្ដូរប​ន្ទាន់ៗជាញឹកញាប់ បញ្ហានានានឹង កើតមានឡើងជាក់ជា មិនខាន។ វាក៏ជាការផ្ដល់នូវគំនិតក្នុងការ ធ្វើអោយប្រាកដ ប្រជានូវការទំនាក់ទំនងនិងការខិតជិតទៅ រកអ្នកគ្រប់គ្រងរបស់អ្នក។

6.កំណត់គោលដៅអោយច្បាស់លាស់
ខណៈពេលដែលអ្នកជាអ្នកគ្រប់គ្រងថ្មីអ្នកត្រូវប្រាកដថាអ្នកបានកំណត់នូវការរំពឹងទុក និងគោលដៅ ច្បាស់លាស់។ បង្កើតគម្រោងរយៈពេលខ្លីនិង រយៈពេលវែងសម្រាប់ផ្នែក របស់អ្នក។ កំណត់នូវផ្នែកដែលសំខាន់បំផុតនិងតួនាទីរបស់ សមាជិកក្នុងក្រុមនីមួយៗ ដើម្បីសម្រេចបាននូវ លទ្ធផលចុងក្រោយជាទី ពេញចិត្ត។ កំណត់ពេលវេលាដើម្បីធានា បានថាក្រុមរបស់អ្នកនូវ តែអនុវត្តន៍ការងាររបស់ពួកគេ។ បង្ហាញពីតំរុយ ដល់ពួកគេជា រូបភាពធំៗនិងពីអ្វីដែលពួក គេត្រូវធ្វើ។ ប្រសិនបើអ្នករាល់ គ្នាមានគោលដៅតែ មួយដែលត្រូវ ទៅដល់ លទ្ធផល ដែលទទួលបាននឹងមានភាពងាយ ស្រួលក្នុងការសម្រេច។ អ្នកត្រូវការពារសមាជិក ក្នុងក្រុមរបស់អ្នកពី ភាពមិនច្បាស់លាស់និងភាពយល់ខុស ពីទិសដៅ ទាំងនេះជាចំនុច ដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងថ្មី។ 

7. ត្រូវមានការពាក់ព័ន្ធ
កុំមានការភ័យខ្លាចក្នុងការពាក់ព័ន្ធនៅក្នុងក្រុម។ ត្រូវចំណាយពេលខ្លះ ក្នុងការធ្វើការងារ ដែលសមាជិកក្នុងក្រុមធ្វើ។ ប្រសិនបើអ្នកអង្គុយធ្វើការជាមួយ នឹងរបាយការណ៏ អ្នកអាចរៀនពីអ្វីដែលពួកគេ ធ្វើនិង ពីប្រភេទនៃការប្រកួតប្រជែង ដែលពួកគេកំពុងប្រឈមមុខរាល់ថ្ងៃ។ ដាក់ខ្លួនរបស់អ្នកក្នុង និន្នាការដែលនឹង បង្ហាញដល់ក្រុមរបស់អ្នកថាអ្នកពេញចិត្តរៀន សូត្របន្ថែមនិងការយល់ ពីគ្នាទៅវិញទៅមក ជាមួយពួកគេហើយ ពួកគេនឹងចាត់ទុកអ្នកជាអ្នកគ្រប់គ្រងដែលចេះ យោគយល់គ្នា។ ប្រសិនបើអ្នកយល់ពី មូលដ្ធានគ្រឹះ នូវអ្វីដែលបុគ្គលិករបស់អ្នកធ្វើ វានឹងផ្ដល់អោយអ្នកនូវ ទស្សនវិស័យដ៏ល្អសម្រាប់ជំនួយដល់ អ្នកក្នុងការកំណត់យុទ្ធសាស្រ្តនូវ ក្នុងក្រុមនិងវិធីសាស្រ្តក្នុងការកំណត់ពីការ ប្រកួតប្រជែងដែលអ្នកប្រឈមមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែការសម្រេចចិត្តទៅកាន់ក្រុមរបស់អ្នក នឹងកាន់តែមានភាពងាយស្រួល។

8. ត្រូវមានភាពម៉ឺងម៉ាត់
ប្រហែលជារឿងអាក្រក់មួយក្នុងចំណោមរឿងអាក្រក់ផ្សេងទៀតរបស់អ្នកគ្រប់គ្រង គឺការមានចិត្តរារែក។ មានការដកស្រង់ពាក្យ សំដីជាច្រើនពីមនុស្ស ជោគជ័យពាសពេញប្រព័ន្ធអ៊ីនធើណែត ដែលលើកឡើងពីសារៈសំខាន់ក្នុងការធ្វើការសម្រេចចិត្ត ជាពិសេសប្រសិនបើអ្នកធ្វើការ សម្រេចចិត្តខុសគឺល្អជាងការមិន ធ្វើការសម្រេចចិត្ត។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះប្រសិនបើអ្នក ធ្វើការសម្រេចចិត្តខុសយ៉ាង ហោចណាស់វាក៏ជាបទ ពិសោធន៏របស់អ្នក មានន័យថាអ្នកបានឈាន មួយជំហានខិត ទៅរកការសម្រេច ចិត្តត្រឹមត្រូវ។ វាមិនល្អនោះទេ ដែលរក្សាការពិភាក្សាដដែលៗថា គួរត្រូវសម្រេចចិត្ត យកជម្រើសAឫB។ នៅពេលដែលអ្នកស្គាល់ ច្បាស់ពីក្រុមរបស់អ្នក ការប្រកួតប្រជែងនិងគោលដៅ មានភាពល្អគ្រប់គ្រាន់ អ្នកត្រូវបង្កើតគម្រោងរបស់អ្នក ហើយធ្វើការអនុវត្តន៍យកតែម្ដង។ វាមានសារៈសំខាន់ណាស់ក្នុងការបើក ចិត្តអោយទូលាយនិង ការទទួលសំណូមពរ ពីអ្នកដ៏ទៃប៉ុន្ដែស្រប ពេលនោះដែរត្រូវព្យាយាមធ្វើ ការងារអោយ បានសម្រេចផងដែរ។

9. ដឹកនាំជាគំរូ
ក្នុងនាមជាអ្នកគ្រប់គ្រងត្រូវធ្វើជាគំរូល្អដល់បុគ្គលិករបស់អ្នក។ ដូចដែលយើងបាន និយាយថាមុនពេលប្រលាក់ដៃរបស់អ្នក អ្នកត្រូវមានការពាក់ ព័ន្ធនិងបង្ហាញក្រុមរបស់​អ្នកពីក្ដីរំពឹងទុកទៅថ្ងៃមុខ កុំប្រាប់ពួកគេថា គួរធ្វើអ្វី ត្រូវបង្ហាញពួកគេ ពីរបៀបធ្វើ។ អ្នកនឹងជោគជ័យក្នុងការ ផ្លាស់ប្ដូរហើយពួកគេ នឹងគោរពកោត ស្ងប់ស្ងែងនូវការដឹកនាំរបស់អ្នក។ ប្រសិនបើអ្នកអាច ធ្វើបាននូវចំណុចនេះ អ្នកនឹងមានភាពងាយ ស្រួលក្នុងការគ្រប់គ្រង។ ថ្វីត្បិតតែអ្នកគ្រប់គ្រងថ្មីមាន ការពិបាកក្នុងការ ទទួលជោគជ័យ បន្តិចមែន តែប្រសិនបើគេមាន មូលដ្ឋានគ្រឹះត្រឹមត្រូវនិងចេះបើកចិត្តអោយទូលាយ នោះភាពជោគជ័យ គឺមិនពិបាកក្នុងការស្វែងរកទេ។
គេហទំព័រស្វែងរកការងារ everjobs.com.kh ផ្ដល់នូវគន្លឹះ ៩យ៉ាងសម្រាប់ អ្នកគ្រប់គ្រងថ្មី

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត