ឃាត់ខ្លួន ជនសង្ស័យ២នាក់ និងថ្នាំញៀន៩កញ្ចប់តូច

កណ្តាល ៖ សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួន មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន បាន២នាក់ និងដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកក៩កញ្ចប់តូច ម៉ូតូមួយ គ្រឿងផងដែរ កាលពីវេលាម៉ោង ៩និង៣៦នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅ ចំណុចភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបាននោះទី១ ឈ្មោះ ម៉ន ផារី ហៅចក អាយុ១៧ឆ្នាំ រស់នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី២ឈ្មោះ ចាន់ ស៊ីវង្ស ហៅហាំង អាយុ ១៩ឆ្នាំ មានមុខរបរកម្មករ រោងចក្រស្នាក់នៅ ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

អ្នកទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបមូលពណ៌ស្លែអត់ស្លាកលេខ។ សមត្ថកិច្ច បានបន្ត ទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងសមត្ថកិច្ច ស្រុកស្អាង បានល្បាតចេញដើរល្បាត ដើម្បីទប់ស្កាត់បទល្មើស នានាក្នុងមូលដ្ឋាន លុះពេលល្បាត ដល់ចំណុច ផ្លូវជាតិលេខ២១A ក៏ប្រទះឃើញជនសង្ស័យ ទាំងពីរជិះម៉ូតូមួយគ្រឿងឌុបគ្នា ពេលនោះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បានហៅជនសង្ស័យឲ្យ ឈប់ដើម្បីធ្វើការត្រួតពិនិត្យរួច ឆែកឆេរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ០៩កញ្ចប់តូច នៅនឹងឈ្មោះ ចាន់ ស៊ីវង្ស ក្រោយពេលឆែកឆេរួច ក៏បញ្ជូនជនសង្ស័យទាំងពីរនាក់មកកាន់អធិការដ្ឋានស្រុកដើម្បីសាកសួរបន្ត ។

សូមបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ថ្នាំញៀនទាំង៩កញ្ចប់នេះ គឺពួកគេបានទិញ នៅចំណុចគល់ស្ពាន អាកាសក្បាលថ្នល់ មួយកញ្ចប់តម្លៃ១៥០០០រៀល យកទៅចែកចាយបន្ត។ បន្ទាប់ពីសាកសួររួច កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួន ជនសង្ស័យ២នាក់ និងថ្នាំញៀន៩កញ្ចប់តូច

ឃាត់ខ្លួន ជនសង្ស័យ២នាក់ និងថ្នាំញៀន៩កញ្ចប់តូច