លោក ច័ន្ទ សារុន អញ្ជើញចូលរួម កិច្ចប្រជុំ គណៈកម្មាធិការ ជំរុញចលនាភូមិ១ ផលិតផល១ថ្នាក់ រាជធានី-ខេត្តទាំង២៤

កោះកុង៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ សាលាខេត្តកោះកុង បានរៀបចំ ពិធីស្តីពីការរៀបចំ ផែនការសកម្មភាព ជំរុញចលនាភមិ១ ផលិតផល១ របស់គណៈកម្មការ ជំរុញចលនាភូមិ១ ផលិតផល១ ថ្នាក់ រាជធានី- ខេត្ត ទាំង២៤ ។ ពិធីរៀបចំផែនការ សកម្មភាពចលនាភូមិ១ផលិតផល១នេះ មានការចូលរួមជាអធិបតីភាព លោក ច័ន្ទ សារុន តំណាងរាស្រ្តប្រចាំ ខេត្តតាកែវ និងមន្រ្តីក្រោមឱវាទ លោក ប៊ុន លើត អភិបាលខេត្ត នៃគណៈអភិបាល ខេត្តកោះកុង អភិបាលរងខេត្ត រួមទាំងមន្រ្តី នៅក្រោមឱវាទ និងអាជីវករ មួយចំនួនទៀតផង ។

នៅក្នុងឱកាសនេះលោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ការជំរុញចលនា ភូមិ១ផលិតផល១ គឺរកគន្លិះប្រកបដោយជោគជ័យ នឹងជួយពន្លឿន កំណើនសេដ្ឋកិច្ចកម្ពុជាឲ្យ វិវឌ្ឍន៍ លឿនដូចមានចែងក្នុងចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ដែលកម្ពុជា កំពុងខិតខំធ្វើឲ្យបានសម្រេច ។

ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ និងលើកកម្ពស់ សុខមាលភាព ប្រជាពលរដ្ឋឲ្យ បានល្អប្រសើរឡើង និងធ្វើឲ្យប្រជាពលរដ្ឋ មានការពេញចិត្ត និងមោទនភាព ខ្ពស់ចំពោះភូមិដ្ឋាន ឬសហគមន៍របស់ខ្លួន ដោយសំដៅជំរុញការ អភិវឌ្ឍន៍ ផលិតកម្មជាទំនិញ និងសេវាកម្មនានា នៅតាមភូមិដ្ឋាន ឬសហគមន៍ទូទាំងប្រទេស និងធានាការ ចូលរួមអភិវឌ្ឍន៍ ប្រកបដោយចីរភាពលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ច ទាំងកំរិតភូមិដ្ឋាន សហគមន៍ ប្រទសជាតិ និងសលកលោកទាំងមូល ។

លោកបានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ទៅលើ សម្ធិផលដែលសហគមន៍ ឬប្រជាពលរដ្ឋផលិត បានហើយត្រូវរកទីផ្សារដើម្បីធ្វើការ ប្រឡងប្រណាំងជាមួយ ប្រទេសជិតខាងដូច្នេះការ ជំរុញចលនាភូមិ១ ផលិតផល១ គឺសំខាន់វាធ្វើឲ្យប្រជាពលរដ្ឋ យើងបង្កើនធនធានមនុស្ស បានច្រើន និងកាត់បន្ថយនូវ ភាពក្រីក្របានមួយកំរិតទៀតផង៕