បុរសម្នាក់ធ្វើ អត្តឃាត​ ចងកខ្លួនឯង មិនទាន់ដឹង ពីមូលហេតុ

បន្ទាយមានជ័យ ៖ បុរសម្នាក់ បានសម្រេចចិត្ត ធ្វើអត្តឃាតចង់ក និងក្រមា ជាប់ដើមឈើខ្លួនឯង តែសមត្ថកិច្ច និងក្រុមគ្រួសារ មិនដឹងពីមូលហេតុ ច្បាស់លាស់នៅឡើយ ។

ហេតុការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ភូមិទំនប់ ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សាកសពគេស្គាល់ ឈ្មោះសិន សុភាព ភេទប្រុស អាយុ៤៣ឆ្នាំ  ជនជាតិខ្មែរ រស់នៅភូមិទំនប់ ក៥ សង្កាត់-ក្រុងប៉ោយប៉ែត មុខរបរកម្មករ ចងកដោយក្រមាភ្ជាប់នៅលើដើមឈើក្បែរមាត់ស្រះក្នុងភូមិកើតហេតុ។

តាមការអោយដឹងពីមេភូមិប្រាប់ថា ជនរង គ្រោះខាងលើនេះ នេះបាត់ពីផ្ទះរយះពេល៦ ថ្ងៃហើយប្រពន្ធកូនដើររក តែមិនឃើញ ទើបតែថ្ងៃនេះមានក្មេងៗប្រទះឃើញ  និងមិនដឹងពីមូលហេតុអ្វីចេញពីផ្ទះនោះដែរ។

ក្រោយការភ្ញាក់ផ្អើលគេឃើញមានសមត្ថកិច្ចចុះអន្តរាគមន៍ និងធ្វើកោសល្យវិច័យសាកសព ហើយបានសន្និដ្ឋានថាសពខាងលើនេះគឺពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ គឺធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នក្រុមគ្រួសារ បានយកសាកសពខាងលើ ធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅឯគេហដ្ឋាន ៕

បុរសម្នាក់ធ្វើ អត្តឃាត​ ចងកខ្លួនឯង មិនទាន់ដឹង ពីមូលហេតុ