ម្ដាយ​ត្រូវ​ដឹក​ចូល​ពេទ្យ បេនីយុំាង លុប​គម្រោង​ទៅ​អូស្ត្រាលី​តក់​ក្រហល់

ម្ដាយ​ត្រូវ​ដឹក​ចូល​ពេទ្យ បេនីយុំាង លុប​គម្រោង​ទៅ​អូស្ត្រាលី​តក់​ក្រហល់

តារា​សម្ដែង បេនីយុំាង បាន​សម្រេច​ចោល​ការ​ចេញ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​លើក​ទី​១​បំផុត​ក្នុង​ជីវភាព​សិល្បការិនី បន្ទាប់​ពី​ម្ដាយ​របស់​នាង​ធ្វើ​ទុក្ខ​ដោយ​រោគ​បេះដូង ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ។

 

“ខ្ញុំ​អត់​បាន​ទៅ​អូស្ត្រាលី​វិញ​ទេ ព្រោះ​ម៉ាក់​គាត់​ឈឺ​ធ្ងន់ អីចឹង​សុខ​ចិត្ត​លុប​ចោល​ហើយ”។ បេនីយុំាង ថ្លែង​ប្រាប់ Sabay។

 

ម្ដាយ​ត្រូវ​ដឹក​ចូល​ពេទ្យ បេនីយុំាង លុប​គម្រោង​ទៅ​អូស្ត្រាលី​តក់​ក្រហល់

 

នៅ​ក្នុង​ផែន​ការ​ដំបូង តារា​ស្រី​ដៃគូ អេនឌី រូប​នេះ ត្រូវ​ឡើង​យន្តហោះ​នៅ​ថ្ងៃ​ម្សិលមិញ និង​ត្រូវ​ចុះចត​នៅ​អូស្ត្រាលី​នា​ថ្ងៃ​នេះ មុន​ពេល​ចេញ​បេសកកម្ម​សម្ដែង​នៅ​ទី​កន្លែង​នានា។ ប៉ុន្តែ​ចៃដន្យ អ្នក​ស្រី លី រចនា ម្ដាយ​របស់​នាង​ដែល​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​ស្រាប់ ហើយ​ត្រូវ​ជំងឺ​នេះ​ធ្វើ​ទុក្ខ​ប៉ុន្មាន​ថ្ងៃ និង​បង្ហាញ​ស្ថានភាព​កាន់​តែ​អាក្រក់ មុន​ថ្ងៃ​នាង​ឡើង​យន្ត​ហោះ​មួយ​ថ្ងៃ​នោះ ទើប​នាង​សម្រេច​លុប​ចោល​ដំណើរ​ទៅ​អូស្ត្រាលី​តែ​ម្ដង។

 

នាង ថ្លែង​ថា “ខ្ញុំ​សុំ​គេ​លុប ព្រោះ​ទៅ​ម៉េច​កើត បើ​គាត់​ឈឺ​អីចឹង គេ​ក៏​អត់​ថា​អី​ដែរ ព្រោះ​លក្ខខណ្ឌ បើ​សាច់​ញាតិ​ណា​ម្នាក់​ឈឺ គឺ​អាច​លុប​បាន”។ បន្ទាប់​ពី​លុប​គម្រោង​ទៅ​អូស្ត្រាលី​លើក​នេះ​ហើយ តារា​ស្រី​ដដែល​ប្រាប់​ថា នាង​ត្រូវ​បាន​ម្ចាស់ Sponsor លើក​ពេល​ឲ្យ​ទៅ​លើក​ក្រោយ​វិញ ប៉ុន្តែ​មិន​ច្បាស់​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។

 

ដោយ​ឡែក ម្ដាយ​របស់​នាង បន្ទាប់​ពី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ស្រុក ពេល​នេះ​ម្ដាយ​របស់​នាង ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ដល់​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៨ តុលា​នេះ។

 

ម្ដាយ​ត្រូវ​ដឹក​ចូល​ពេទ្យ បេនីយុំាង លុប​គម្រោង​ទៅ​អូស្ត្រាលី​តក់​ក្រហល់

 

ម្ដាយ​ត្រូវ​ដឹក​ចូល​ពេទ្យ បេនីយុំាង លុប​គម្រោង​ទៅ​អូស្ត្រាលី​តក់​ក្រហល់

 

អ្នក​ស្រី លី រចនា ម្ដាយ បេនីយុំាង មុន​ឈឺ និង​ពេល​ធ្វើ​ទុក្ខ​ដោយ​ជំងឺ(រូប​ថត​៖​ផ្ដល់​ដោយ បេនីយុំាង)

 

បេនីយុំាង ប្រាប់​ទៀត​ថា ម្ដាយ​របស់​នាង មាន​ជំងឺ​បេះដូង​៨​ស្រទាប់(កម្រិត​នៃ​ជំងឺ​បេះដូង​ចាប់​ពី​១​ស្រទាប់​ឡើង​ទៅ) ហើយ​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ឯ​ប្រទេស​ថៃ ពេល​នេះ ក្រុម​គ្រូ​ពេទ្យ​កំពុង​វះកាត់ ដោយ​មិន​ទាន់​មាន​លទ្ធផល​បញ្ជាក់​ថា​យ៉ាង​ណា​នៅ​ឡើយ។ នេះ​បើ​តាម បេនីយុំាង។

 

មិន​ត្រឹម​តែ​ម្ដាយ​របស់​នាង ប៉ុន្តែ​ទាំង​នាង​ផ្ទាល់ និង​សាច់​ញាតិ​មួយ​ចំនួន​ទៀត​សុទ្ធ​តែ​មាន​ជំងឺ​បេះដូង ឬ​ជំងឺ​ខ្សោយ​រៀង​ខ្លួន(ជំងឺ​តំណ​ពូជ)។ ដូច្នេះ​ហើយ បេនីយុំាង ប្រាប់​ថា នាង និង​សាច់ញាតិ​ជិតដិត​របស់​នាង ជា​រឿយ​ៗ​ធ្វើ​ទុក្ខ​ដោយ​ជំងឺ​នេះ​ដូច​គ្នា នៅ​កាលៈទេសៈ​ណា​ដែល​សុខភាព​រាង​កាយ​ទ្រុឌទ្រោម ឬ​ធ្វើ​ការ​ហត់​ខ្លាំង​ពេក​ជា​ដើម។

 

ជាក់​ស្ដែង តារា​ស្រី​វ័យ ២៦​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​ដួល​សន្លប់ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ភ័យ​ដឹក​ចូល​មន្ទីរ​ពេទ្យ​កាល​ពី​ខែ​មុន បន្ទាប់​ពី​នាង​ទទួល​ការងារ​សិល្បៈ​ច្រើន​ពេក ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ៕
បេនីយុំាង ក្រុម​គ្រួសារ​ដឹក​ចូល​ពេទ្យ​ជា​ថ្មី ស្ថានភាព​កាន់​តែ​ធ្ងន់
អត្ថបទ៖ ទារិកា