បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​នេះ បវរកញ្ញា​មាន​ម្ដាយ​ជា​អ្នក​រើស​សំរាម Ming Kanistha កំពុង​តែ​ល្បី​នៅ​គ្រប់​ច្រក​ល្ហក​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ថៃ ដោយ​សារ​តែ​លេច​ធ្លាយ​រូប​ថត​បវរកញ្ញា​រូប​នេះ​ក្រាប​សំពះ​ម្ដាយ​របស់​ខ្លួន​ក្រោយ​ពេល​ទទួល​បាន​ជ័យ​លាភី​លេខ​មួយ។

 

យ៉ាងណាមិញ​ ក្ដី​ត្រេក​អរ​មិន​ទាន់​ប៉ុន្មាន​ផង Mint Kanistha ​ប្រឈម​មុខ​នឹង​ការ​មិន​អាច​​ទទួល​បាន​ប្រាក់​រង្វាន់​បើ​ទោះ​បី​ជា​នាង​ ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​នៅ​ក្នុង​កម្មវិធី​​ក៏​ដោយ។ រង្វាន់​សរុប​សម្រាប់​ជ័យ​លាភី​របស់ Mint រួម​មាន​ សាច់​ប្រាក់​ចំនួន ៣ ម៉ឺន​បាត ( ៨៥០ ដុល្លារ) រួម​ជាមួយ​នឹង​មកុដ​មួយ។

 

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

Miss Uncensored News Thailand គឺ​ជា​កម្មវិធី​ប្រលង​បវរកញ្ញា​ដែល​មិន​ប្រកាន់​ភេទ អ្នក​កែ​ភេទ​ក៏​អាច​ចូល​រួម​​ប្រកួត​បាន។ ច្បាប់​របស់​កម្មវិធី​នោះ​គឺ​​បេក្ខជន​ចូល​ប្រលង​ត្រូវ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ។ អាស្រ័យ​ហេតុនេះ Mint មិន​អាច​ទទួល​បាន​ប្រាក់​រង្វាន់​គឺ​ការ​ធ្វើ​ទៅ​តាម​ច្បាប់​របស់​កម្មវិធី។

 

យ៉ាងណាក៏ដោយ នៅ​ពេល​នេះ​ គណៈកម្មការ​កម្មវិធី​មិន​ទាន់​សម្រេច​​ច្បាស់​ថា​នឹង​ឲ្យ​ឬ​មិន​ឲ្យ​នោះ​ទេ មូលហេតុ​នោះ​គឺ ស្ថាន​ភាព​គ្រួសារ​របស់ Mint Kanistha ពិត​ជា​ក្រ​លំបាក​ខ្លាំង​ណាស់ ហើយ​វា​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ ១៧ ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​ទៅ​ប្រលង​កម្មវិធី​នេះ​ដើម្បី​ជួយ​រំលែក​ទុក្ខ​ឪពុក​ម្ដាយ​ផង​ដែរ។

 

ម្ដាយ​របស់ Mint រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​របរ​រើស​សំរាម​និង​លក់​ខោអាវ​ជជុះ​ តែ​នាង​មិន​បាន​អៀន​ខ្មាស​នៅ​ពេល​និយាយ​ពី​រឿង​នេះ​ឡើយ​នៅ​ពេល​និយាយ​ពី​អ្នក​មាន​គុណ​របស់​ខ្លួន។ Mint បាននិយាយ​ថា៖ “ខ្ញុំ​មាន​ថ្ងៃ​នេះ គឺ​ដោយ​សារ​របរ​មួយ​នេះ ម្ដាយ​របស់​ខ្ញុំ​រក​ស៊ី​ដោយ​ធ្វើ​ការ​សុចរិត ដូច​នេះ​ហើយ​ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ខ្មាស​អៀន​នោះ​ទេ”៕

 

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

 

ចុចអាន៖តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ blogtamsu