​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ឲ្យ​កូន​ចៀសផុត​ពី​ជំងឺ​រាករូស​?

​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ឲ្យ​កូន​ចៀសផុត​ពី​ជំងឺ​រាករូស​?

​សុខភាព​កូន​ពិត​ជា​សំខាន់​ណាស់ ដូចនេះ​អ្នក​ត្រូវតែ​មើលថែ​ឲ្យបាន​ល្អ ព្រោះ​សុខភាព​គេ​ខ្សោយ​ណាស់ ងាយ​នឹង​កើត​មាន​ជំងឺ​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ជំងឺ​រាករូស​ជាដើម​។ ដូចនេះ​តើ​គួរតែ​ប្រើ​វិធី​បែបណា​ក្នុង​ការការពារ​កូន​មិនឲ្យ​មាន​ជំងឺ​នេះ​?

បៅដោះ​ម្តាយ​
អ្នក​ត្រូវ​តែ​បំបៅ​ដោះ​អ្នក​ដល់​កូន ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន ហើយ​ថែមទាំង​ងាយ​ធ្វើឲ្យ​កូនរំលាយ​អាហារ​ទៀតផង ហើយ​អ្នក​ត្រូវតែ​តម​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ហិរ ខ្លាញ់ ឬ​ត្រជាក់​នោះទេ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​យក​ក្រណាត់​ជូត​ក្បាលដោះ​អ្នក​ជាមុនសិន ទើប​ឲ្យ​កូនបៅ នោះ​កូន​នឹង​មិន​ងាយ​មាន​ជំងឺ​រាគរូស​ឡើយ​។​

អាហារ​ដែល​ងាយ​រំលាយ​
នៅពេល​ដែល​អ្នក​បញ្ចុក​អាហារ​កូន អ្នក​ត្រូវ​តែ​បញ្ចុក​អាហារ​ដែល​ងាយ​ធ្វើឲ្យ​កូនរំលាយ​អាហារ និង​មាន​អនាម័យ​ទើប​កូន​មិន​មាន​ជំងឺ​រាគរូស ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​តែងតែ​ផ្លាស់ប្តូរ​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​កូន​រាគ​ខ្លាំងណាស់​។​

មិន​ផឹក​ទឹកកក និង​ទឹកដោះគោ​សល់​
អ្នក​មិន​ត្រូវ​ឲ្យ​កូន​ផឹកទឹក​ត្រជាក់​នោះទេ អ្នក​ត្រូវ​តែ​ឲ្យ​កូន​ផឹកទឹក​ធម្មតា ព្រោះ​ក្រពះ​ពោះវៀន​កូន​នៅ​ខ្សោយ ដូចនេះ​វា​ងាយ​ធ្វើ​ឲ្យ​កូន​រាគ​ខ្លាំងណាស់​ក្រោយ​ពេក​ដែល​ផឹកទឹក​ត្រជាក់ ហើយ​ទឹកដោះគោ​ដែល​សល់​ពី​កន្លះ​ម៉ោង​ទៅ មិន​ត្រូវ​ឲ្យ​កូន​បៅ​ទេ វា​នឹង​ធ្វើ​ឲ្យ​កូន​រាគ​បាន​។​

លាងដៃ​
អ្នក​ត្រូវ​តែ​លាងដៃ​ឲ្យ​កូន​ឲ្យ​ញឹក ព្រោះ​កូន​តែងតែ​លូកដៃ​ចូល​មាត់ ធ្វើឲ្យ​មេរោគ​ទាំងឡាយ​អាច​ចូល​ក្នុង​ពោះ​យ៉ាង​ងាយ ដូចនេះ​វា​នឹង​ធ្វើ​ឲ្យ​កូន​ឆាប់​រាគ​ខ្លាំងណាស់ ដូចនេះ​អនាម័យ​គឺ​សំខាន់​ជាង​គេ​បំផុត​ក្នុង​ការការពារ​កូន​មិន​ឲ្យ​រា​គបាន​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។