ម្ដាយមីងប្ដឹងក្មួយ​ប្រុស អាយុ១២​ឆ្នាំ ឲ្យ​សង​ជំងឺ​ចិត្ត ជាង​១​២ម៉ឺន​ដុល្លារ ដោយ​ចោទ​ថា​បង្ក​ឲ្យ​ខ្លួន​មាន​របួស

បរទេស៖ បណ្តឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុង រដ្ឋ Connecticut សហរដ្ឋអាមេរិក គឺស្ត្រីម្នាក់បានដាក់ពាក្យប្តឹងទារសំណងជម្ងឺចិត្ត ពីក្មួយប្រុសអាយុ១២ឆ្នាំ នូវទឹកប្រាក់ចំនួន $127,000 ដោយចោទថា ក្មួយប្រុសបានធ្វើឲ្យនាងរងរបួស ខណៈដែលគេមកស្វាគមន៍នា ងក្នុងថ្ងៃខួបកំណើតដែលហេតុការណ៍នេះ កើតឡើងអស់រយៈពេល ៤ឆ្នាំមកហើយ។

តុលាការបានច្រានចោលបណ្តឹង របស់នាង Jennifer Connell ដោយលើកឡើងថា ក្មេងប្រុសដែលរងការប្តឹង មិនទទួលខុសត្រូវលើរឿង សងថ្លៃថ្នាំពេទ្យ ដែលនាង Jennifer រងរបួសនេះទេ រីឯមេធាវីការពារក្តី ឲ្យនាងនិយាយថា កូនក្តីខ្លួន បានទទួលប្រាក់ពីក្រុមហ៊ុន ធានារ៉ាប់រងរបស់ឪពុកម្តាយក្មួយប្រុស នាង Jennifer ត្រឹមតែ $1ប៉ុណ្ណោះហាក់ដូចជាមើលស្រាលពេក ជាហេតុធ្វើឲ្យកូនក្តីគាត់ ត្រូវតែប្តឹងសុំទារថ្លៃព្យាបាល របួសវិញព្រោះនាង ត្រូវគ្រូពេទ្យធ្វើការវះ កាត់របួស ដល់ទៅពីរកន្លែងឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ការដាក់ពាក្យប្តឹង របស់ស្ត្រីជាម្តាយមីង ដែលប្តឹងទារសំណងទឹកប្រាក់ ដ៏ច្រើនពីក្មួយប្រុស ដែលមានវ័យត្រឹមតែ១២ឆ្នាំនេះ បានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ដោយគេចាត់ទុកថា នាង Jennifer គឺជាម្តាយមីងចិត្តអាក្រក់ ព្រោះក្មួយប្រុសនោះ មិនមានចេតនា ធ្វើឲ្យនាងរងរបួសបែបនេះទេ ខណៈដែលគេខំមកទទួលស្វាគមន៍ ម្តាយមីងយ៉ាងរាក់ទាក់បែរ ជាជ្រុលខ្លួនហក់ ទៅសង្គ្រប់ធ្វើឲ្យនាង របួសទៅវិញ៕

ម្ដាយមីងប្ដឹងក្មួយ​ប្រុស អាយុ១២​ឆ្នាំ ឲ្យ​សង​ជំងឺ​ចិត្ត ជាង​១​២ម៉ឺន​ដុល្លារ ដោយ​ចោទ​ថា​បង្ក​ឲ្យ​ខ្លួន​មាន​របួស

  • ម្ដាយមីងប្ដឹងក្មួយ​ប្រុស អាយុ១២​ឆ្នាំ ឲ្យ​សង​ជំងឺ​ចិត្ត ជាង​១​២ម៉ឺន​ដុល្លារ ដោយ​ចោទ​ថា​បង្ក​ឲ្យ​ខ្លួន​មាន​របួស已关闭评论
  • 340 views
  • Hide Sidebar
    A+