ឌុ​ច សុភា លេចមុខ​ក្នុង​ចម្រៀង​ខារ៉ាអូខេ​ជាមួយ​ម៉ូដ​សក់​ខ្លី​

Sanofi

​ក្រោយពី​បាត់​មុខ​ពី​ការងារ​សិល្បៈ​មួយរយៈ​ធំ​មក ពេលនេះ​តារា​សម្តែង​រូប​ស្រស់ ឌុ​ច សុភា បាន​លេចមុខ​នៅក្នុង​ការសម្តែង​ខារ៉ាអូខេ​របស់​ផលិតកម្ម M ដោយ​នាង​ចាប់ដៃ​គូរ​ជាមួយ​តារា​សម្តែង​ចាស់វស្សា​លោក ទេព រិ​ន​ដា​រ៉ូ​។ អ្វីដែល​ប្លែក​នោះ ឌុ​ច សុភា នៅ តែមាន​រូប​សម្រស់​ស្រស់ស្អាត​ជាមួយ​ម៉ូដ​សក់​ខ្លី​ដែល​នាង​ទើប​និង​កាត់​ថ្មីៗ​នេះ​។​


​    ​
«​ជីវិត​គូរ​ខ្ញុំ » ជា​បទ​ចម្រៀង​ដែល ឌុ​ច សុភា បាន​ចូលរួម​សម្តែង​ជាមួយ​លោក ទេព រិ​ន​ដា​រ៉ូ  បន្ទាប់ពី​នាង​បាត់​មុខ​ពី​ការសម្តែង​អស់​មួយ​រយៈពេល​ធំ​មក​។ ទោះបីជា​នាង​ធ្លាប់មាន​ស្វាមី និង កូន​ដែលមាន​វ័យ ៦ ឆ្នាំ ក៏ពិតមែន តែ ឌុ​ច សុភា នៅតែមាន​សម្រស់​ផូរផង់ គ្រាន់តែ​នាង​មាន​សាច់​ទ្រលុកទ្រលុន​ជាង​មុន​បន្តិច​។ កន្លងមក​អ្នក​មេម៉ាយ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ដែលមាន​សម្រស់​ស្រស់ ស្អាត​បែប​ធម្មជាតិ​។​


​មានការ​បង្ហើប​ថា មូលហេតុ​ដែល ឌុ​ច សុភា បង្ហាញមុខ​ក្នុង​ចម្រៀង​ខារ៉ាអូខេ​របស់​ផលិតកម្ម M ដោយសារ​នាង​មាន​ទំនាក់ទំនង​រាប់អាន​ជាមួយ​ម្ចាស់​ផលិតកម្ម​។ បើតាម​ដឹង នេះ​ជា​លើកដំបូង​ហើយ ដែល​តារា​ប្រជ្រុយ ទេព រិ​ន​ដា​រ៉ូ ចាប់ដៃ​គូរ​ជាមួយ​នាង​ក្នុងការ​សម្តែង​ចម្រៀង​ខារ៉ាអូខេ​។ គេ​រំពឹងថា បទ​ចម្រៀង​មួយ​នេះ​នឹង​ទទួលបាន​ការពេញនិយម​ពី​សំណាក់​ទស្សនិកជន​។​


​គេ​នៅ​ចាំបាន​ថា ក្រោយពី​លែងលះ​ជាមួយ​ស្វាមី ឌុ​ច សុភា មិនសូវ​ខ្វាយខ្វល់​ជាមួយ​ការងារ​សិល្បៈ​ប៉ុន្មាន​ទេ​។ យូរៗ​ម្តង ទើប​នាង​លេចមុខ​នៅក្នុង​ការសម្តែង​រឿង​និង​ចម្រៀង​ខារ៉ាអូខេ​។ ឌុ​ច សុភា នៅតែមាន​ការពេញនិយម​ពី​សំណាក់​ម្ចាស់​ផលិតកម្ម​នានា តែ​កន្លងមក​នាង​ធ្លាប់​ប្រាប់ថា ក្រៅពី​តួឯក​គឺ​នាង​មិន​ទទួល​សម្តែង​នោះទេ​។ នរណា​ក៏​ដឹងថា ឌុ​ច សុភា បាន​ប្រើ​ជីវិត​រស់នៅ​យ៉ាង​ហ៊ឺហា និង កាលី​ប ចាប់តាំងពី​នាង​បែកបាក់​ជាមួយ​ស្វាមី​។ ជាក់ស្តែង ឌុ​ច សុភា ជិៈ​សុទ្ធតែ​រថយន្ត​ទំនើប  និង រស់នៅ​ផ្ទះ​វីឡា​នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត​។ សូម្បីតែ​ទូរស័ព្ទ​ដែល​នាង​ប្រើ​ក៏មាន​តម្លៃ ប្រមាណ​២​ម៉ឺន​ដុល្លារ​ដែរ​។ មិនតែប៉ុណ្ណោះ ឌុ​ច សុភា​ក៏មាន​ដីចំការ​ច្រើន​កន្លែង ផងដែរ​។


​ប៉ុន្តែ​នៅ​ពីក្រោយ​នៃ​ភាព​ហ៊ឺហា​នេះ ជារឿយៗ​គេ​តែងតែ​ឃើញ ឌុ​ច សុភា ត្អូញត្អែរ​តាមរយៈ​ការ​បង្ហោះ​សារ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ថា នាង​មិន​ចង់​រស់នៅក្នុង​ភាព​ក្លែងក្លាយ​ទៅវិញ​។ មានការ​និយាយថា បើសិន​វា ជាការ​ពិត ឌុ​ច សុភា មិន​ដូចជា​សារិកា​ដែល​រស់នៅក្នុង​ទ្រុង​មាស​ទៅហើយ​ទេ​ឬ​?​។​
​ចេ​នី​


​    ​

Related