អតីត​គូស្នេហ៍ ប៉ែន ចំ​រ៉ុង មកដល់​ភ្នំពេញ​

Sanofi

​តួឯក​ក្នុង​រឿង “​ឈាម​ស្រែក​ស្បែក​ហៅ​” កញ្ញា ថាច់ ផល្លា និង​ជា​អតីត​គូស្នេហ៍​តារា​សម្តែង និង​ពី​ធី​ករ​លោក ប៉ែន ចំ​រ៉ុង បាន​វិល​មកដល់​ទឹកដី​កំណើត​នៅ​ព្រលាន​យន្ត​អន​រ្ត​ជាតិ​ភ្នំពេញ​ហើយ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​នេះ​។​


​មុននឹង​ការបង្ហាញ​មុខរប​ស់ក​ញ្ញា ថាច់ ផល្លា នេះ ក៏មាន​មាន​ព័ត៌មាន​ថា កញ្ញា​មក​ធ្វើបុណ្យ​ជួន​ម្តាយ​នៅ​ទឹកដី​កម្ពុជា​ក្រោម និង​នាំយក​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ​ពី​ការលក់​ឌី​សរឿង “​ឈាម​ស្រែក​ស្បែក​ហៅ​” នៅ​សហរដ្ឋអាមេរិក និង​លុយ​ផ្ទាល់ខ្លួន​របស់​កញ្ញា​ចំនួន​១​ពាន់​ដុល្លារ មក​ប្រគល់​ជួន​តារាចម្រៀង​របស់​ផលិតកម្ម អឹម លោក សន វិ​ជ្ជ​បុត្រ  ទុក​ធ្វើ​កម្មវិធី​មនុស្សធម៌ និង​ជួសជុល សាលាបឋមសិក្សា ទួល​ទ្រាំង នៅ​ខេត្តក្រចេះ​ផងដែរ​។


​ក្រៅពី​ការងារ​នេះ ក៏មាន​ព័ត៌មាន​ថា កញ្ញា ថាច់ ផល្លារ ក៏​មក​ទារលុយ​ពី​លោក ប៉ែន ចំ​រ៉ុង ដែល​ជំពាក់​នាង​ជាង​១​ម៉ឺន​ដុល្លារ​ផងដែរ​។ ប៉ុន្តែ​ព័ត៌មាន​នេះ នៅពេល​ឆ្លើយតប​ផ្ទាល់​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង​ផ្ទាល់ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កញ្ញា​បាន​ប្រាប់ថា លោក ប៉ែន ចំ​រ៉ុង បាន​សងលុយ​នាង ដែល​ខ្ចី​ទិញ​ឡាន និង​ធ្វើ​ផ្ទះ​នោះ រួច​អស់ហើយ​។​


​ទោះជា​យ៉ាងណា កញ្ញា ផល្លា ក៏បាន​បញ្ជាក់ដែរថា នាង​មិនទាន់​ដឹងថា ការវិល​មក​ស្រុក​លើក​នេះ ត្រូវ​ជួប​មុខ​លោក ប៉ែន ចំ​រ៉ុង ឬ​យ៉ាងណា នោះទេ ព្រោះ​នាង​ក៏​ប្រ​ញ៉ាប់​វិលត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​ផងដែរ​៕
ប្រមាញ់​តារា​



Related