Chelsea ហាលអាវ បន្ទាប់ពីចាញ់ Stoke ដោយប៉េណាល់ទី (Video Inside)

ក្រុងឡុងដ៍៖ ក្រុមតោខៀវ Chelsea អស់សិទ្ធិការពារតំ ណែងជើងឯកពានរង្វាន់លំដាប់ទី Capital One Cup ដែលបានឈ្នះកាលពីរដូវកាលមុនទៀតហើយ ប្រកួតពេញចាញ់ក្រុមម្ចាស់ផ្ទះ Stoke City ដោយបាល់ប៉េណាល់ទី ៥-៤ យប់មិញនេះក្នុងជុំទី៤ នៃវគ្គ១៦ក្រុមចុងក្រោយ ។

នេះជាការខកចិត្តលើកទី១សម្រាប់លោក Jose Mourinho ក្នុងការការពារពាន League Cup ដោយបានចាញ់ បរាជ័យក្រោមថ្វីជើងរបស់ក្រុមលេងនៅ Premier League ដូចគ្នាមកភ្លាត់ស្នៀតចាញ់ដោយបាល់ប៉េណាល់ទីវិញនោះ ពីការស៊ុតមិនចូលទីរបស់កីឡាករខ្សែបម្រើ Edin Hazard ដែលទាត់បាល់គ្រាប់ទី៥នោះ ក្រោយពេលដែល Loic Remy បានជួយឲ្យ Chelsea តាមស្មើ Stoke City វិញនៅនាទីទី៩០ មុនពេលរបូត១គ្រាប់មុននៅនាទីទី៥២ ពីការធ្វើ បានសម្រេចដោយកីឡាករ Jonathan Walters ។

សូមរំលឹកដែរថា Chelsea បានឈ្នះពាន League Cup កាលពីរដូវកាលមុន ក្រោយពីប្រកួតឈ្នះគូប្រជែង Tottenham Hotspur ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley កាលពីរដូវកាលមុន តែរដូវកាលនេះក្រុមទាំងពីរ បានហាលអាវអស់ហើយ គ្រាដែលរកឃើញ៤ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេមាន Everton, Hull City, Sheffield Wednesday និង Stoke City ៕

Chelsea ហាលអាវ បន្ទាប់ពីចាញ់ Stoke ដោយប៉េណាល់ទី (Video Inside)

Chelsea ហាលអាវ បន្ទាប់ពីចាញ់ Stoke ដោយប៉េណាល់ទី (Video Inside)

Chelsea ហាលអាវ បន្ទាប់ពីចាញ់ Stoke ដោយប៉េណាល់ទី (Video Inside)