តំណាង​ប្រជាពលរដ្ឋ ដែល​ធ្វើបាតុកម្ម បដិសេធ​ថា មិន​ពាក់ព័ន្ធ​ក្នុងការ​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​

ភ្នំពេញ: តំណាង​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ដែលបានធ្វើបាតុកម្ម កាលពីថ្ងៃ​ទី២៦​តុលា បានប្រកាស​បដិសេធ និង​ច្រានចោលទាំងស្រុងថា​ ពួកគេ ដែលបាន​​ធ្វើ​បាតុកម្ម​ទម្លាក់​លោក​កឹម សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​លើ​តំណាង​រាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។

​ក្រុមបាតុករ ក៏បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជនបង្ក​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​នៅក្នុង​លិខិត​បដិសេធ​របស់​តំណាង​ប្រជាពលរដ្ឋ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ តំណាង​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅមុខ​រដ្ឋសភា ដើម្បី​ទាមទារ​ដោយ​ទទូច​ដល់​សម្តេច​ប្រធានរដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​ទាំងអស់​មេត្តា​ដក​លោក​កឹម សុខា ចេញពី​អនុប្រធានរដ្ឋសភា​ឲ្យ​វា​ឆាប់​បំផុត ព្រោះថា រយៈពេល​កន្លងមក​បុគ្គល​រូបនេះ បានធ្វើ​សកម្មភាព​ឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើការ​អុកឡុក​ដុត​ប​ញ្ជេះ​កំហឹង​ពូជសាសន៍ នឹង​អាច​ឈានទៅ​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតមាន​ក្នុង​ផ្ទៃ​ប្រទេស ដែល​សកម្មភាព​ទាំងនេះ គឺ​ពិតជា​មិន​ស័ក្តិ​សមជា​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទេ​។​

​នៅក្នុង​លិខិត​បដិសេធ ចុះ​ថ្ងៃទី​២៨​តុលា​នេះ បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នេះ ចប់សព្វគ្រប់​តាម​គោលបំណង​ដើម ដោយមាន​អ្នកតំណាងរាស្ត្រ​ចេញ​មកជួប​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ព្រមទាំង​បានទទួល​យក​ញ្ញត្តិ​ស្នើ ហើយ​ប្រជាពលរដ្ឋ​បាន​រំសាយ​នៅ​ម៉ោង​១០​និង​៣០០​នាទី តាម​ការណែនាំ​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។ ប៉ុន្តែ​ប្រការ​ដែល​គួរ​ឲ្យ​សោកស្តាយ ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ពិតជា​មានការ​សោកស្តាយ​ដោយ​ទទួលបាន​ព័​ត៍​មាន​ថា នៅវេលា​ម៉ោង​១២៖១៥​នាទី មាន​ហេតុការណ៍​បង្កដោយ​ជន​មួយក្រុម​តូច​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​ឲ្យ​មានរ​បួ​ស្នាម ដល់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២​រូប​។​

​លិខិត​បាន​បញ្ជាក់ថា “​យើងខ្ញុំ​ទាំងអស់គ្នា ជា​តំណាង​ប្រជាពលរដ្ឋ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ទង្វើ ដែល​កើតចេញពី​ជន​មួយក្រុម​តូច គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​បាតុកម្ម​របស់​យើង​ខំ​ឡើយ ព្រមទាំង​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជនបង្ក​មក​ផ្តន្ទាទោស​តាមច្បាប់​”​៕

តំណាង​ប្រជាពលរដ្ឋ ដែល​ធ្វើបាតុកម្ម បដិសេធ​ថា មិន​ពាក់ព័ន្ធ​ក្នុងការ​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​

តំណាង​ប្រជាពលរដ្ឋ ដែល​ធ្វើបាតុកម្ម បដិសេធ​ថា មិន​ពាក់ព័ន្ធ​ក្នុងការ​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​

តំណាង​ប្រជាពលរដ្ឋ ដែល​ធ្វើបាតុកម្ម បដិសេធ​ថា មិន​ពាក់ព័ន្ធ​ក្នុងការ​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​

តំណាង​ប្រជាពលរដ្ឋ ដែល​ធ្វើបាតុកម្ម បដិសេធ​ថា មិន​ពាក់ព័ន្ធ​ក្នុងការ​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​

តំណាង​ប្រជាពលរដ្ឋ ដែល​ធ្វើបាតុកម្ម បដិសេធ​ថា មិន​ពាក់ព័ន្ធ​ក្នុងការ​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​
ក្រុមបាតុករ និងសកម្មភាពវាយលើអ្នកតំណាងរាស្ត្រ កាលពីថ្ងៃទី២៦តុលា
( រូបភាពពីហ្វេសប៊ុក )