ប្រទះឃើញ​សាកសព​បុរស​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន ក្បែរ​មាត់​ស្រះ​

បន្ទាយមានជ័យ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ បាន​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួននិង​ក្រមា​ចងភ្ជាប់​នៅលើ​ដើមឈើ ក្បែរ​មាត់​ស្រះ មិន​​មិនដឹង​ពី​មូលហេតុ ។​

​ហេតុ​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅក្នុងភូមិ​ទំនប់ ក​៥ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​សាកសព​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត មានឈ្មោះ​សិន សុភាព  អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ក​៥ សង្កាត់​-​ក្រុង​ប៉ោយប៉ែត មុខរបរ​កម្មករ ។​

​តាម​ការ​អោយដឹងពី​មេភូមិ​ប្រាប់ថា ជនរងគ្រោះ​ខាងលើនេះ នេះ​បាត់​ពី​ផ្ទះ​រយះពេល​៦ថ្ងៃ​ហើយ​ប្រពន្ធ​កូន​ដើររក តែ​មិនឃើញ​ទើបតែ​ថ្ងៃនេះ​មាន​អ្នកភូមិ​​ប្រទះឃើញ រួច​ក៏​រាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​ធ្វើកោសល្យវិច័យ​សាកសព ពុំមាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះឡើយ​​ហើយ​បាន​សន្និដ្ឋានថា​សព​ខាងលើនេះ គឺ​ធ្វើអត្តឃាត​ចងក​ដោយ​ខ្លួនឯង​ពិតប្រាកដមែន រួច​ក៏​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕​