ក្រសួងមហាផ្ទៃ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សហការ និង​ផ្ដល់​ភស្តុតាង​ក្នុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ក្រសួង​មហា​បាន​បើក​កិច្ចប្រជុំ​លើក​ទីគណៈកម្មការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអានរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក្នុង​កិច្ចប្រជុំ​នេះដែរ​បាន​លើក​​ឡើង ពី​ការបើក​កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដែល​បង្ក​របួសស្នាម​លើអ្នកតំណាងរាស្ត្រ ហើយ​ស្វែងរក​សាក្សី ភស្តុតាង ដែល​ពាក់ព័ន្ធ ដ្បើ​ម្បី​ស្វែងរក​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ឲ្យ​បាន​លឿន​បំផុត ជាពិសេស អំពាវនាវដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ជាមួយ​ផងដែរ ។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែតុលា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម​សខេង​គណៈកម្មការ​ស្រាវជ្រាវ​ដែល​បានបង្កើត​នោះ​គឺ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ជា​ប្រធាន និង​មាន​នាយ​នគរបាល​ជាន់ខ្ពស់​មួយចំនួន​ជា​សមាជិក ។​

​គួររំឭកថា កាលពី​ថ្ងៃទី​២៦ ខែតុលា មាន​ជន​មួយក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុមបាន​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ពីររូប​បណ្តាល​ឲ្យ​មាន​របួស ។​

​ជាមួយនឹង​ការបង្កើត​គណ​ក​ម្មា​ស្រាវជ្រាវ​ជនសង្ស័យ​នេះ សមត្ថកិច្ច​ក៏​សូម​អំពាវនាវដល់​សាធារណជន​ទូទៅ​មេត្តាជួយ​ផ្តល់ព័ត៌មាន​និង​ភស្តុតាង​មក​សមត្ថកិច្ច ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕​