ផ្ទះ​មេតុង​ទីន​ម្នាក់​នៅ​ក្រុង​បាន​លុង​ត្រូវ​កូន​បំណុល​រឹប​អូស​ដោយ​អំណាច​តុលាការ

ខេត្តរតនគិរី ៖ ផ្ទះ​មេ​តុងទីន​ម្នាក់​ត្រូវ​បានកូន​បំណុល​រឹបអូស​ដោយ​អំណាចតុលាការ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​​នៅ​​ក្រុង​បាន​លុង កាល​ពីវេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ​តុលា ​​២០១៥ ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ដោយ​ចុះ​អនុវត្ត​ដីការ​របស់​តុលាការ​កំពូល និង​តុលាការខេត្ត មាន​សមត្ថកិច្ច​ចូលរួម លោក សួ​ស ឡា ប្រធាន​តុលាការ​ដំបូង​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ប៉េ​អឹ​ម​ក្រុង ប៉េ​អឹ​ម​ខេត្ត បាន​ចុះ​ទៅ​រុះរើ​ផ្ទះ​មួយ​ខ្នង​ទំហំ​៤x៦ម៉ែត្រ​ ជ​ញ្ចាំ​ង​បាំង​ក្តារ ប្រក់​ស័ង្កសី ដែល​មាន​ដី​ទំហំ​២០​គុណ​៦០​ម៉ែត្រ ។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​លោក​សួ​ស ឡា ប្រធាន​តុលាការ​សាលាដំបូង​ខេត្ត​ឲ្យ​ដឹង​ថា សំណុំរឿង​រក្សា​ការពារ​លេខ​៩៦/០៩-០៤-២០១៥ ដីកា​សម្រេច​លេខ​២៤​ក្រ​VI​ឃ​.​ដក​ស ចុះ​ថ្ងៃ​ទី​៣១ តុលា ២០១៥ របស់​តុលាការ​កំពូល លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ម្ចាស់បំណុល​នៃ​អនុវត្ត​មានឈ្មោះ លី សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ទួ​ច ហៃ​អេ​ង ភេទ​ស្រី អាយុ​៤២​ឆ្នាំ មានមុខរ​បរជា​មេ​តុ​ទី​ន និង​ជា​មេផ្ទះ ទាក់​ទិន​នឹង​ការ​ប្តឹងផ្តល់​គ្នា​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១០ និង​២០១១ ដោយ​ភាគី​មេ​តុ​ទី​ន​ជំពាក់​លុយ​កូន​តុងទីន​ជាង​៨​ម៉ឺន​ដុល្លារ ដោយ​ឈ្មោះ​លី សុវណ្ណ​រ៉ា ជា​ម្ចាស់បំណុល​បាន​ទៅ​លោះ​ប្លង់​ដី​អស់​ជាង​៤​ម៉ឺន​ដុល្លា​រថែម​ទៀត​របស់​មេ​តុងទីន​ឈ្មោះ ទួ​ច ហៃ​អេ​ង ទើប​នៅ​ថ្ងៃ​ទី​២៨ ​តុលា ​​២០១៥​នេះ ទើប​តុលាការខេត្ត​សម្រេច​អនុវត្ត​ដីកា​របស់​តុលាការ​កំពូល​រុះរើ​ផ្ទះ និង​សុំ​ឱ្យ​ម្ចាស់ផ្ទះ​ដើរ​ចេញ និង​ប្រគល់​ដី​ទៅ​ឱ្យ​ម្ចាស់បំណុល​ចាប់ពី​ថ្ងៃនេះ​តទៅ​។

ដោយឡែក​អ្នកស្រី ទួ​ច ហៃ​អេ​ង ជា​អ្នក​ចាញ់ក្តី​បាន​ឈរ​យំ​អោប​កូនស្រី​ចំនួន​២​នាក់​សុំ​ឱ្យសម្តេច​ហ៊ុន សែន ជួយ​ដោយ​ស្រែក​ខ្លាំង​ៗ​ថា​ គាត់​គ្មាន​ដី​នៅទេ ​កាលពី​ឆ្នាំ​២០១០-២០១១ គាត់​ពិតជា​បាន​ធ្វើ​មេ​តុងទីន​មែន​ដោយ​លេង​ចំនួន​មនុស្ស​៣០​នាក់​ក្នុង​១​ក្បាល​៣០០​ដុល្លារ​កំណត់​មួយ​ឆ្នាំ​ដាច់ ​ដោយកូន​ដេញ​បាន​យក​លុយ​រត់​ចោល​មេ​អស់​ទុក​ឱ្យ​គាត់​ចេញ​សង​កូន​ចំនួន​២០​នាក់​ធ្វើ​ឲ្យ​គាត់​មាន​ជីវភាព​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​គាត់​បាន​សន្យា​ជាមួយ​ឈ្មោះ លី សុវណ្ណ​រ៉ា ម្ចាស់បំណុល​នេះ​សង​មួយ​ខែ​៣០០​ដុល្លា​រ តែ​ឈ្មោះ​លី សុវណ្ណ​រ៉ា មិន​ព្រម​ទេ បើ​សងគ្រប់​ចំនួន​៨​ម៉ឺន​ដុល្លា​រទើប​ព្រម ហើយ​គាត់​បន្ត​ទៀត​ថា​ ទោះបី​តុលាការ​ និង​សមត្ថកិច្ច​រុះរើ​ផ្ទះ​របស់​គាត់​នៅ​ពេល​នេះ​ក្តី​គាត់​នឹង​សង់​ខ្ទម​ប្រក់តង់​នៅ​បន្ត​ទៀត​សុខចិត្ត​ស្លាប់​រស់នៅ​លើ​ដី​នេះ​ហើយ៕