ខ្សែភាពយន្ត​ខ្មែរ​របស់​លោកស្រី Angelina Jollie «​ដំបូង​គេ​សម្លាប់​ឪពុក​ខ្ញុំ​» ចាប់ផ្តើម​ថត​អំឡុង​ខែធ្នូ ២០១៥

ខេត្តសៀមរាប ​៖​ កាល​ពី​វេលា​​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ២០១៥​ នេះ ជំនួយការ​តំណាង​លោកស្រី Angelina Jollie ដែល​​ជាតា​រាហូ​លី​
វូ​ត បាន​​ចូល​ជួប​សម្តែង​ការ​​គួ​សម ជាមួយ​លោក​ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​​គណៈ​អភិបាលខេត្ត​សៀម​រាប ដើម្បី​សុំ​ការ​អនុញ្ញាត​ទី​តាំង​​ក្នុង​ការ​ថត​ខ្សែរ​ភាពយន្ត​ថ្មីខ្នាត​ធំ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា​ ​«​ដំបូង​គេ​សម្លាប់​ឪពុក​ខ្ញុំ​» First they killed my father ដែល​ផលិត​ ​និង​ដឹកនាំ​ដោយ​តារា​សម្តែង​ខ្មែរ​-​អា​មេ​រិ​ក​កាំ​ង គឺ​អ្នកស្រី Angelina Jollie ។​​

ចំពោះ​គម្រោង​នៃ​ការ​ថត​ខ្សែភា​ពយន្ត​នេះ​ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំ​ហឹង និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី១៧ កញ្ញា ២០១៥​ រួម​និង​​មន្ត្រី​តំណាង​​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេង​ៗ​​ទៀត​​ដែល​ពាក់ព័ន្ធ​ ។​​

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មានការ​គាំទ្រ​ពី​​ក្រសួង​វប្បធម៌​ និង​វិច​ត្រ​សិល្បៈ ក្រុមការងារ​កំពុង​​ចាប់ផ្តើម​រៀបចំ​ទីតាំង​ថត​ និង​រើស​​តួ​សម្តែង ដោយ​មានការ​ទំនាក់ទំនង​​ជាមួយ​អង្គភាព​អាជ្ញាធ​រ​អប្សរា ដែល​គ្រប់គ្រង​ដោយ​ស្ថាប័ន​​នេះ រួម​ជាមួយ​អាជ្ញាធរ​​ដែនដី​ខេត្តសៀមរាប​ ។

ជា​​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណើ​ការ​ថត​ខ្សែភាពយន្ត​​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ ដែល​ផលិត​​និង​ដឹកនាំ​ដោយ​តារា​សម្តែង​​សញ្ជាតិ​ខ្មែរ-​​អា​មេ​​រិ​ក​កាំ​ង គឺ​អ្នកស្រី Angelina Jollie នៅ​លើ​ទឹក​ដី​ខេត្តសៀមរាប ​គឺ​​លោក​​ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​​អភិបាល​ខេត្ត​សៀម​រាប បាន​សម្តែង​ស្វាគមន៍​ចំពោះ​​កិច្ចការ​ទាំងនេះ ​ដោយ​ក្នុង​នោះ​លោក​ឃឹម ប៊ុ​ន​សុង បាន​សំណូមពរ​​ឱ្យ​អ្ន​កដឹកនាំ​រៀបចំ​គម្រោ​ង​ប្លង់ ដែល​ត្រូវ​ថត​ដាក់​ជូន​អាជ្ញាធរ​​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​ ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​បិទ​ប្រកាស​ជូនដំណឹង​​ដល់​ប្រជាពលរដ្ឋ ក៏​​ដូច​ជា​ស្ថា​ប័​ន​ពាក់ព័ន្ធ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ​ឱ្យ​បាន​ជ្រាប​ជា​មុន​ ចៀស​​វាង​មាន​ការ​​ភ្ញាក់ផ្អើល​ ឬ​ភាន់​ច្រឡំ​ក្នុង​ប្រការ​ណា​មួយ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព