មេ​វេ​ដ​ឌ័​រ​ប្រកាស​ចូល​និវត្តន៍​បញ្ចប់​អាជីព​ប្រដាល់

លោក​លី​យ៉ូ​ណា​ដូ អេ​ល​លែ​ប អ្នកចាត់ការ​ផ្ទាល់​របស់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ជនជាតិ​អា​មេ​រិ​ក ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ បាន​បញ្ជាក់​ជា​ថ្មី​ថា ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ នឹង​មិន​ឡើង​សង្វៀន​ប្រដាល់​ទៀត​ទេ ទោះបីជា​ត្រូវ​ជួប​ជាមួយ​ម៉ា​នី​ប៉ាក់​គី​អាវ អ្នក​ប្រដាល់​ជនជាតិ​ហ្វី​លី​ពី​ន ឬ អា​មៀ ខាន់ ជនជាតិ​អង់គ្លេស​សញ្ជាតិ​ប៉ា​គី​ស្ថាន​ក៏​ដោយ ។

លោក​អេ​ល​លែ​ប បាន​ប្រកាស​តាម​គេហទំព័រ​ថា​៖«​ហ្វ្ល​យ​មេ​វេ​ដ​ឌ័​របា​ន​ចូល​និវត្តន៍​ហើយ​»​។ បច្ចុប្បន្ន ស្ដេច​ប្រដាល់​អា​មេ​រិ​ក​រូប​នេះ​មានទ្រព្យ​ស្ដុក​ស្ដម ដោយ​គេ​ឃើញ​អង្គុយ​ក្នុង​រថយន្ដ Bugatti Veyron Grand Sport Vitesse មាន​ត​ម្លែ​៣,៤៩​លាន​ដុល្លារ​៕