ពល​ការិនី​រងគ្រោះ​ខ្មែរ​៤​នាក់ ត្រូវបាន​ជួយសង្គ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​

​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន​៤​នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់  ហើយ​ជួប​ការលំបាក​ក្នុង​ការងារ  ត្រូវបាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី អន្តរាគមន៍​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ 

​បើតាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពល​ការិនី​រងគ្រោះ​ម្នាក់​នឹង​មកដល់​កម្ពុជា​វិញ នៅ​ម៉ោង​៤​រសៀល​ថ្ងៃទី​២៨ ខែតុលា​នេះ​។ ចំណែកឯ​ពល​ការិនី​៣​នាក់​ទៀត នឹង មកដល់​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែតុលា​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​