លទ្ធផលដើរតាមកូនស្រីគេពី ផ្ទះទៅសាលា ពីសាលាទៅផ្ទះ គឺបែបនេះ

ចិន៖ បុរសជាឪពុកមួយរូប បានសងសឹក នឹងបុរសម្នាក់ដែលតែងតែ ដើរតាមកូនស្រីរបស់គាត់ នៅពេលដែលនាង ដើរទៅសាលា និងត្រលប់មក ពីសាលា។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសចំណាស់ អាយុ ៥១ឆ្នាំម្នាក់ ដែលជាឪពុកក្មេងស្រីរូបនេះ បានចាប់ខ្លួន ជនសង្ស័យ ដែលគេស្គាល់ឈ្មោះថា  Xu ដែលតែងតែ ដើរតាមកូនស្រីរបស់គាត់ ប្រហែលជាមួយសប្ដាហ៍មកហើយ។ នៅក្នុងនោះ ក្មេងស្រីនេះ បានដើរឆ្លងកាត់ ផ្សារទំនើប និងប្រទះឃើញថា មានបុរសម្នាក់ ដើរតាមនាង។ ជាចៃដន្យមាន ឱកាស បុរសនេះ ក៏ចាប់ដៃនាង មុននឹងនាងស្រែកឆោរឡោ។ ក្រោយពីមាន ហេតុការណ៍នេះ នាងក៏ប្រាប់ ឪពុកម្ដាយនាងពី ដំណើររឿង។  

ឃើញសភាពបែបនេះ ឪពុករបស់ក្មេងស្រីរងគ្រោះ បានដើរតាមក្រោយកូនស្រី ពីចំងាយ រួចក៏ប្រទះឃើញ សកម្មភាពរបស់ ជនសង្ស័យនេះតែម្ដង។ ជាមួយគ្នានេះ គាត់ក៏ចាប់ចង ជនសង្ស័យ ទៅនឹងដើមឈើ និងទះកំផ្លៀង ដាក់បង្ហាញជាសាធារណៈ ពីមុខមាត់ជនសង្ស័យនេះ ខណៈដែលជននេះស្ថិតនៅក្នុង សំលៀកបំពាក់ ពណ៌ប្រផេះ នៅពីមុខផ្សារទំនើបមួយ នៅលើផ្លូវ Wang Mei ។ 

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ ប៉ូលីសបានមកដល់ និងចាប់ខ្លួនជនសង្ស័យ ដែលក្នុងនោះ ជននេះ បានសារភាពថា ខ្លួនពិតជាតាមនាងមែន តែគ្រាន់តែចង់បាន នាងឲ្យក្លាយជាកូនស្រីតែប៉ុណ្ណោះ តែជាទោះជាយ៉ាងណា ប៉ូលីសនឹងធ្វើការសើុបអង្កេត ជាបន្ដបន្ទាប់ទៀត៕

រូបភាព ជនសង្ស័យដែលត្រូវ ចាប់ចង លទ្ធផលដើរតាមកូនស្រីគេពី ផ្ទះទៅសាលា ពីសាលាទៅផ្ទះ គឺបែបនេះ

លទ្ធផលដើរតាមកូនស្រីគេពី ផ្ទះទៅសាលា ពីសាលាទៅផ្ទះ គឺបែបនេះ
លទ្ធផលដើរតាមកូនស្រីគេពី ផ្ទះទៅសាលា ពីសាលាទៅផ្ទះ គឺបែបនេះ
លទ្ធផលដើរតាមកូនស្រីគេពី ផ្ទះទៅសាលា ពីសាលាទៅផ្ទះ គឺបែបនេះ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត