គុកមួយចំនួន នៅប្រទេសប្រេស៊ីល ត្រូវបានគេ ចាត់ទុកថា ជាឋាននរក របស់ទណ្ឌិតទន់ខ្សោយ ព្រោះតែ… (មានវីដេអូ)

ប្រេស៊ីល៖ វាជារឿងរ៉ាវដ៏អាក្រក់ និងស្ទើរតែមិនគួរឲ្យជឿមួយ ដែលថាពន្ធនាគារជាច្រើន នៅក្នុងប្រទេសប្រេស៊ីល បានក្លាយទៅជាឋាននរក សម្រាប់អ្នកទោសនៅទីនោះ​ ដោយសារថាពួកគេខ្លះ ត្រូវបាត់បង់ជិវិត ខ្លះទទួលរងទុក្ខវេទនា ព្រោះតែភាពអនាធិបតេយ្យ និងការគាបសង្កត់ ពីអ្នកមានឥទ្ធិពល នៅទីនោះ។

យោងតាមប្រភព របាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលធ្វើការស៊ើបអង្កេត ជុំវិញរឿងរ៉ាវទាំងនេះ​ បានបង្ហាញឲ្យដឹងថា ពន្ធនាគារជាច្រើន នៅក្នុងរដ្ឋ Pernambuco របស់ប្រទេស ប្រេស៊ីល គឺមិនមានច្បាប់គ្រប់គ្រង អ្វីត្រឹមត្រូវនោះឡើយ ក៏ព្រោះតែក្រុមអាជ្ញាធរ ប្រចាំពន្ធនាគារទាំងនោះ មានការភ័យខ្លាច ចំពោះភាពកាចសាហាវ និងព្រៃផ្សៃ របស់ទណ្ឌិតដែល មានទោសធ្ងន់ ដែលត្រូវបានគេហៅថា Chaveiros ឬក៏អ្នកកាន់សោ ក៏ព្រោះតែពួកទាំងនោះ មានឥទ្ធិពលអាចធ្វើការបញ្ជា ទៅលើក្រុមអ្នកទោស ដែលនៅក្នុងគុកដូចគ្នា​ ឲ្យធ្វើអ្វីក៏បាន រួចបង្កើតជាបក្ខពួក ហេតុដូច្នេះហើយ ទើបធ្វើឲ្យក្រុមអាជ្ញាធរ ជាពិសេសឆ្មាំគុក មិនហ៊ានធ្វើការ រារាំងឬក៏គ្រប់គ្រងពួកទាំងនោះ ទុកឲ្យពួកគេ ធ្វើអ្វីតាមតែអំពើចិត្ត។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា Chavieros គឺស្ថិតនៅក្នុងពន្ធនាគារ ដូចអ្នកទោសធម្មតា អញ្ចឹងដែរ តែគេមានបន្ទប់ ផ្ទាល់ខ្លួនដ៏ធំទូលាយ ដែលក្នុងនោះមានទូរទស្សន៍, ទូរទឹកកក, កង្ហារ និងបន្ទប់ទឹក ហើយក៏ព្រមទាំង ជួលអ្នកទោសដែលមានកម្លាំងខ្លាំង ឲ្យធ្វើជាអ្នកបម្រើ ឬក៏កងការពារ របស់ពួកគេទៀតផង។ ផ្ទុយទៅវិញ សម្រាប់អ្នកទោសធម្មតាផ្សេងៗទៀតគឺ ត្រូវធ្វើការបង់ពន្ធ ជាង១២ដុល្លារ រៀងរាល់សប្តាហ៍ ទៅឲ្យ Chaveiros បើមិនដូច្នោះទេ ពួកគេច្បាស់ជាត្រូវគេ វាយដំ ចាប់រំលោភ ឬក៏សម្លាប់ ជាក់ជាមិនខាន។

គុកមួយចំនួន នៅប្រទេសប្រេស៊ីល ត្រូវបានគេ ចាត់ទុកថា ជាឋាននរក របស់ទណ្ឌិតទន់ខ្សោយ ព្រោះតែ... (មានវីដេអូ)
ភាពរងទុក្ខវេទនា របស់ទណ្ឌិតជាច្រើន នៅក្នុងពន្ធនាគារ មួយចំនួនរបស់ប្រទេស ប្រេស៊ីល

ក្រៅពីនេះទៀត អ្នកដែលមានឥទ្ធិពលក្នុងគុក ឬក៏ Chaveiros បានបង្ខំឲ្យទណ្ឌិតផ្សេងទៀត នៅទីនោះទិញថ្នាំញៀន ជាលក្ខណៈជំពាក់ ក៏បានដែរ តែក្រោយមក ពួកគេក៏បានទៅគំរាមកំហែងទារប្រាក់ ពីសាច់ញាតិរបស់ ពួកទណ្ឌិតទាំងនោះ ហើយបើអ្នកណាគ្មាន ប្រាក់សងទេនោះ ច្បាស់ជាត្រូវបក្ខពួករបស់ Chaveiros វាយសម្លាប់តែម្តង។

ស្ត្រីម្នាក់ឈ្មោះ Sandra ជាអ្នកលក់ឥវ៉ាន់ នៅតាមដងផ្លូវមួយ ដែលកូនរបស់គាត់ បានជាប់ពន្ធនាគារនៅក្នុងរដ្ឋ Pernambuco បាននិយាយថា “ពួក Chaveiros បានគំរាមកំហែង ទារប្រាក់ពីខ្ញុំយ៉ាងច្រើន ក៏ព្រោះតែពួកគេ និយាយថាកូនរបស់ខ្ញុំ បានជាប់ជំពាក់បំណុលពួកគេ ដូច្នេះហើយបើខ្ញុំមិនសងទេ នោះខ្ញុំមានតែត្រៀមលុយទុកទិញ ក្តារមឈូសឲ្យកូនរបស់ខ្ញុំ ប៉ុណ្ណោះ”។

ទាំងនេះគឺជា រឿងរ៉ាវដ៏សឹងតែ មិនគួរឲ្យជឿដែល បានកើតឡើងនៅ ក្នុងគុកមួយចំនួនរបស់ ប្រទេសប្រេស៊ីល តែយ៉ាងណាមិញ ពេលនេះក្រុមមន្ត្រីមានសមត្ថកិច្ច ក៏ដូចជាអង្គការនានា កំពុងតែស៊ើបជុំវិញករណីនេះឲ្យបានម៉ត់ចត់ មុននឹងចេញវិធានការ ដោះស្រាយក្នុងរឿងទាំងនេះ៕

ទីដ្ឋភាពទូទៅខ្លះៗ នៅក្នុងពន្ធនាគារ របស់ប្រទេស ប្រេស៊ីល៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត