លោក ​កឹម សុខា ​ទៅ​​សួរ​​សុខ​ទុក្ខ​​តំ​ណាង​រា​ស្ត្រ ​២​​រូប ​ដែល​​កំ​ពុង​​សម្រា​ក​​ព្យា​បាល​​នៅ​​មន្ទីរ​ពេទ្យ​​ប្រទេស​​ថៃ​

ភ្នំពេញ ​៖ ​លោក​ ​កឹម សុខា និង​​មន្ត្រី​​មួយ​​ចំ​នួន​ទៀត បាន​ធ្វើ​​ដំ​ណើរ​​ទៅ​សួរ​សុខ​ទុក្ខ​​តំ​ណាង​រា​ស្ត្រ​របស់​ខ្លួន​​ចំ​នួន ​២​រូប ដែល​​ទទួល​​រង​​នូវ​​ការ​ប្រើ​​អំ​ពើ​​ហិ​ង្សា​​ពី​​មនុស្ស​​មួយ​ក្រុម​​មិន​​ស្គាល់​​អត្ត​សញ្ញា​ណ​​កាល​ពី​​ថ្ងៃ​​ទី ​២៦ ខែ​ តុលា នៅ​​ក្បែរ​​របង​រដ្ឋ​ស​ភា ហើយ​​បាននិង​​កំ​ពុង​​សម្រាក​​​​ព្យា​បាល និង​​វះ​កាត់​​នៅ​​មន្ទីរ​ពេទ្យ ​ព្យ៉ា​​ថៃ (Phythai 2) ប្រ​ទេស​​ថៃ ។ នេះ​​បើ​តាម​​ការ​បញ្ជាក់​​ពី​​លោក កឹម សុខា ។ លោក កឹម សុខា ក្នុងនាម​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ ​ថា “​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ឆ្នាំ​២០១៥ នេះ ខ្ញុំ ភរិយា​ខ្ញុំ និង​គណៈប្រតិភូ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​សួរសុខទុក្ខ​លោក ញ៉យ ចំរើន និង គង់ សុភា នៅ​មន្ទីរពេទ្យ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ខ្ញុំ​ឃើញ​ស្ថានភាព​ជំងឺ​លោក ញ៉យ ចំរើន មាន​សភាព​ធ្ងន់ធ្ងរ ដោយ​លោក​បាក់​ឆ្អឹងកដៃ​ខាងស្ដាំ​ហើយ​បាន​វះកាត់​ម្សិលមិញ និង​បាក់ឆ្អឹង​រង្វង់​ភ្នែក​ខាងស្ដាំ ដែល​ត្រូវ​វះកាត់​នៅ​ព្រឹក​នេះ​។ ចំណែក​ស្ថានភាព​ជំងឺ លោក […]