FFC ចេញ​សំបុត្រ​​លក់​ជាង​២​ម៉ឺន​សន្លឹក​ ការ​ប្រកួត​មិត្ត​ភាព ​កម្ពុជា​ ប៉ះ ប្រ៊ុយណេ ហើយ


FFC ចេញ​សំបុត្រ​​លក់​ជាង​២​ម៉ឺន​សន្លឹក​ ការ​ប្រកួត​មិត្ត​ភាព ​កម្ពុជា​ ប៉ះ ប្រ៊ុយណេ ហើយ

​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​​(FFC) ​បាន ត្រៀម​​សំបុត្រចូល​មើល​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ប្រ៊ុយណេ​ចំនួន​ ២៥០០០ សន្លឹក​​ ដែល​ចាប់​ផ្ដើម​​ចេញ​លក់​​នា​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ​នេះ​នៅ​ច្រក​ចូល​ពហុ​កីឡដ្ឋាន​ជាតិ។

 

FFC ចេញ​សំបុត្រ​​លក់​ជាង​២​ម៉ឺន​សន្លឹក​ ការ​ប្រកួត​មិត្ត​ភាព ​កម្ពុជា​ ប៉ះ ប្រ៊ុយណេ ហើយ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​កន្លងមក

 

ប្រភព​ផ្ដល់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដ៏​គួរឲ្យ​ទុក​ចិត្ត​​បាន​ឲ្យ​ដឹង​ថា ​សំបុត្រ​​បាន​​​បោះពុម្ព​រួចរាល់​​ ដែល​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​លក់​​​នា​ចុង​ខែ​នេះ​។ ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​មិត្ត​ភាព​នេះ​មានចំនួន២​ប្រភេទ​គឺ​តំបន់​មាន​ដំបូល​​តម្លៃ២ម៉ឺន​រៀល និង​តំបន់​គ្មាន​ដំបូល​តម្លៃ​ ៨​ពាន់​រៀល

 

​កម្ម​វិធី​​បាល់ទាត់​មិត្ត​កម្ពុជា ​និង​ប្រ៊ុយណេ​​ដំណើរ​ការ​ប្រកួត​នា​ម៉ោង៦:៣០​នាទី​ល្ងាច​ ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ដែល​មាន​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ BTV ផង​ដែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​