អនុវត្តតាមវិធីធម្មជាតិ ៤យ៉ាងជួយឲ្យសក់ឆាប់ដុះវែង

ប្រសិនបើសុភាពនារីប្រើប្រាស់ផលិតផលនៅតាមទី​ផ្សាមិនបាន​ផងនោះទេ សូមងាកមកប្រើវិធីបែបធម្មជាតិវិញ ព្រោះវាមាន​ប្រសិទ្ធិភាពខ្ពស់, មិនប៉ះពាល់ដល់ស្បែកក្បាល ហើយអាច​ជួយឲ្យសក់ដុះ​កាន់​តែ​លឿន។
 
អនុវត្តតាមវិធីធម្មជាតិ ៤យ៉ាងជួយឲ្យសក់ឆាប់ដុះវែង
បរិភោគអាហារដែលជំនួយដល់សក់
ដំបូងអ្នកត្រូវបរិភោគអាហារដែលអាចជំនួសដល់សក់ដូចជា៖ ប្រូតេអ៊ីន (ត្រី និងសាច់គ្មានខ្លាញ់), វីតាមីន A, B និង C (ស៊ុត, ស្រូសាលី, ផ្លែឈើ និង​បន្លែចម្រុះ), ជាតិដែក(ពពួកសណ្តែ, បន្លែបៃតង និងគ្រាប់ធម្មជាតិ) និងអូមេហ្គា-៣ (ប្រេងបន្លែ)។
សម្អាតស្បែកក្បាល
អ្នកត្រូវសម្អាតស្បែកក្បាលឲ្យស្អាតជានិច្ច ព្រោះកោសិកាងាប់ និងអង្គែអាចធ្វើឲ្យស្បែកក្បាលគ្មាន​អុកស៊ីសែនចេញចូលបានត្រឹមត្រូវ ហើយ​សក់មិនបាន​លូតលាស់បាន​ទៀត។ ចំពោះការសម្អាតស្បែកក្បាលត្រូវប្រើប្រេងបន្លែលាយជាមួយអំបិល កក់ឲ្យបានពីរបីនាទីទើប​លាងជម្រះចេញ។ ដើម្បីឲ្យមាន​ប្រសិទ្ធិភាព​ត្រូវបន្តប្រើ​ជា​រៀង​រាល់សប្តាហ៍។
ម៉ាស្សាក្បាល
ការម៉ាស្សាក្បាល​គឺជាវិធីមួយដ៏ពិសេស ដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នក​ឈ្លីពីកឡើងទៅដល់ក្បាលខាងលើ។ បន្ទាប់មក​យកប្រេងដូងចាក់លើបាត​ដៃបន្តិច ដើម្បី​ម៉ាស្សា​បន្ថែមនៅលើស្បែកក្បាល​។
ប្រេងល្ហុងខ្ញែរ
ប្រេងល្ហុងខ្ញែរសម្បូរទៅដោយអាស៊ីតខ្លាញ់ច្រើនបំផុត។ អ្នកគ្រាន់តែអនុវត្តក្នុងរយៈពេលមួយសប្តាហ៍ ដោយលាយ​ប្រេងល្ហុងខ្ញែរជាមួយនឹង ប្រេងបន្លែផ្សេងទៀតដូចជា ប្រេងអូលីវ។ ម៉ាស្សា​លើឲ្យសព្វពេញស្បែកក្បាល​ ហើយទុកពេញមួយយប់ទើបលាងជម្រះចេញ៕
ដោយ៖ ដារ៉ា
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្តតាមវិធីធម្មជាតិ ៤យ៉ាងជួយឲ្យសក់ឆាប់ដុះវែង