Arsenal រង​ការ​ពិន័យ​ពាក់​ព័ន្ធ​ការ​ដោះដូរ​កីឡាករ

ក្លិប​កាំភ្លើង​ធំ​ Arsenal ត្រូវ​ជាប់​ពិន័យ បង់​ជា​ប្រាក់​ចំនួន ៦ ម៉ឺន​ផោន (ប្រមាណ​ជាង ៩ ម៉ឺន​ដុល្លារ) ហើយ​ត្រូវ​បាន​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស (FA)​ ធ្វើ​ការ​ព្រមាន​ពី​អនាគត​របស់​ក្លិប​មួយ​នេះ បន្ទាប់​ពីបាន រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​កីឡាករ នៃ​ភ្នាក់ងារ​បាល់​ទាត់​ ទៅ​លើ ខ្សែ​ការពារ Calum Chambers ។

calum-chambers

FA បាន​រៀប​រាប់​ពី​បញ្ហា​នេះ​ថា​ជា «ក្តីក្តាន់» ដែល​មាន​ភ្នាក់ងារ​គ្មាន​អជ្ញាប័ណ្ណ និង​ច្បាប់​អនុញ្ញាត​ជាប់​ពាក់​ព័ន្ធ។

កាំភ្លើងធំ Arsenal បាន​ឲ្យ​ដឹង​ថា៖ «ពួកគេ​បាន​ធ្វើ​ការងារ​នោះ​ដោយ​ត្រឹម​ត្រូវ ហើយ​ខាង FA ទទួល​ស្គាល់​ថា ពួក​គេ​ទាំង​នោះ​គ្មាន​បំណង​លាក់​បាំង​អ្វី​ឡើយ»។

ខ្សែ​ការពារ​ខាង​លើ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ខ្លួន ១៦ លាន​ផោន ពី​ក្លឹប Southampton កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន។

ភ្នាក់ងារ​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ស្រប​ច្បាប់ លោក Alan Middleton ត្រូវ​បាន​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ៣ម៉ឺន​ផោន ហើយ​ត្រូវ​បាន​ផ្អាក​តួនាទី ៣ខែ ទាក់​ទិន​នឹង​បញ្ហា​នេះ។

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​របស់ FA បាន​បង្ហាញ​ឲ្យ​ដឹង​ថា៖ «ក្លិប​កាំភ្លើង​ធំ បាន​សារភាព​ថា​មាន​បញ្ហា​ខ្លះៗ​ជាមួយ​ផ្នែក​មួយ​ចំនួន​មែន តែ បដិសេធ​ថា មិន​មែន​ក្លិប​ទាំង​មូល​នោះ​ទេ ហើយ​អ្វី​ដែល​រក​ឃើញ​មិន​បាន​បង្ហាញ​ដោយ គណៈកម្មការ​និយតកម្ម​ឯករាជ្យ​ឡើយ»។ «ការ​ពិន័យ​ប្រឆាំង លោក Middleton ដែល​គាត់​បាន​ច្រាន​ចោល​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ពិត​ប្រាកដ​មែន»។

«យើង​បាន​ធ្វើ​ការងារ​នោះ​ដោយ​ត្រឹមត្រូវ តាម​រយៈ​ការ​ដោះ​ដូរ ហើយ​គ្មាន​មូល​ហេតុ​អ្វី​ដែល​មិន​ជឿ​ជាក់​លើ​ភ្នាក់ងារ​តំណាង​របស់​កីឡាករ របស់​យើង​ថា​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​នោះ​ដែរ ចំពោះ​អ្វី​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​ចរចារដោះ​ដូរ​កីឡាករ​របស់​យើង» ។ នេះ​បើ​តាម របាយ​ការណ៍​របស់​ក្លិប​បាន​បង្ហាញ។

សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA)បាន​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​ថា អ្នក​ពាក់​ព័ន្ធ​ខ្លះ​ក្នុង​ក្លិប Arsenal ពុំ​មាន​បំណង​បិទ​បាំង​អ្វី​ឡើយ។ ហើយ​យើង​នឹង​បង្កើន​ការ​យក​ចិត្ត​បន្ថែម​ទៀត និង​មាន​ចំណាត់​ការ​ផ្សេងៗ​ដើម្បី​ការពារ​មិន​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​ម្តង​ទៀត​ឡើយ៕BBC