ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ចូល​លួច​ធុង​បាញ់​ស្មៅ​​ក្នុង​ចម្ការគេ​​ត្រូវ​ម្ចាស់​គេ​ទាន់​ប្តឹង​​​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​​​ចូល​ទៅ​លួច​ធុង​បាញ់​ស្មៅ​ចំនួន​៣​គ្រឿងនៅ​ជង្រុក​ក្នុង​ចម្ការក្បែរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច​ដោយ​សារ​​ម្ចាស់​គេ​ឃើញ​ទាន់​​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថឱ្យ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត ។

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ ​តុលា ​​២០១៥​ កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​ពី​លោកអនុសេនីយ៍ឯក ស៊ិ​ន តាំ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ យី ទុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​រស់នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ជន​សង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ បាត់​ដំបង 1D- 9581៕