អង្គកឋិនទាន របស់លោកស្រី មែន សំអន ទៅកាន់ វត្តពាមជំនីក ស្រុកពញាឮ ប្រមូលបច្ច័យបាន ១២លានរៀល

កណ្ដាល ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ លោកស្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី សៀង ចាន់ហេង ព្រមទាំងពុទ្ធបរិស័ទ បានឯកភាពផ្ដើមធ្វើបុណ្យ កឋិនទាន ដង្ហែទៅវត្ដពាមជំនីក ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីលើកម្ពស់វិស័យព្រះពុទ្ធសាសនា។ កឋិនទាននេះ ប្រមូលបច្ច័យបាន ប្រមាណ ១២លានរៀល ។

អង្គកឋិនទាន ដង្ហែទៅកាន់វត្តជំនីកនេះ បានកើតចេញពីសទ្ធាជ្រះថា្ល ពីពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យ  យកទៅកសាងវត្ដ រួមមានការ ចាក់ដីពង្រីកទីធ្លាវត្ត ឲ្យបានធំទូលាយ បម្រើវិស័យព្រះពុទ្ធសាសនា ដែលមានការ ខ្វះខាត ។ វត្តពាមជំនីកនេះ គឺជាវត្តមួយក្នុងចំណោម វត្តចំនួន៤ នៅឃុំកំពង់ហ្លួង ដែលមានបរិវេណតូច ដូច្នេះ ពុទ្ធបរិស័ទបានមូលមតិគ្នា ធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យចាក់ដី ពង្រីកទីធ្លាវត្តឲ្យបានទូលាយជាងមុន ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ ក្នុងឱកាសនោះថា កម្ពុជាមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ពោលគឺបានប្រែ ក្លាយពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិ ទទួល ស្គាល់ ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនឹងវិស័យផ្សេងៗ ជាច្រើនទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

បើទោះបីភាពរីកចម្រើន របស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់អាចបំពេញចិត្តពលរដ្ឋខ្មែរគ្រប់និន្នាការយ៉ាងណាក្តី តែភាពរីកចម្រើននេះ វាពិតជាបាន និងកំពុងធ្វើឲ្យទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ គ្រប់និន្នាការអាចរស់ ដោយមានសេចក្តីសុខទាំងអស់គ្នា គ្រាន់តែអ្នកខ្លះមានសេចក្តីសុខតិចតួច និងខ្លះទៀត មានសេចក្តីសុខច្រើនបរិ បូរណ៍តែប៉ុណ្ណោះ ៕