រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មអំពាវនាវ ឲ្យអ្នកនាំចេញ កុំយកអង្ករបរទេស មកបន្លំជាអង្ករខ្មែរ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ បានធ្វើការ អំពាវនាវ និងសូមណូមពរឲ្យសហព័ន្ធ សមាគម និងអ្នកនាំអង្ករចេញ កុំយកអង្ករបរទេស មកបន្លំជារបស់ខ្មែរ ធ្វើ យ៉ាងណាកុំឲ្យអាប់ឱន កិត្តិយសរបស់សង្គមជាតិ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មានបន្ទាប់ពី បញ្ចប់កិច្ចពិភាក្សាតុមូល អំពីប្រធាន បទ “ការដាក់ម៉ាកយីហោត្រឹមត្រូវមួយអាចផ្តល់ផលប្រយោជន៍អ្វីខ្លះសម្រាប់ការនាំអង្ករចេញរបស់កម្ពុជា” ថា មិន ត្រូវយកអង្ករពីប្រទេសជិតខាងមកលាយជាមួយអង្ករខ្មែរ ហើយមកបន្លំថាជាអង្កររបស់ដើម្បី នាំចេញទៅក្រៅ ប្រទេស ដែលធ្វើបែបនេះមិនបានចំណេញអ្វីទេ មានតែនាំឲ្យខ្មែរខូចកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា“សូមអ្នកនាំអង្ករចេញមេត្តាកុំយកអង្ករបរទេសមកលាយថា ជាអង្ករខ្មែរសូមថែរក្សាមុខមាត់ ប្រទេស ជាតិយើង ទើបយើងអាចជួយប្រជាកសិករខ្មែរយើងបានទាំងអស់គ្នា កុំយកចំណេញតែម្នាក់ឯង ហើយឲ្យ គេងាប់ដោយសារយើង ដែលបានខិតខំបង្កបង្កើនផលអង្ករជាប់ចំណាត់ថ្នាក់លេខមួយ៣ឆ្នាំជាប់គ្នា”។

សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ ដើម្បីប្រមែប្រមួលនឹងបង្កើនការចូលរួមរបស់ក្រុមអ្នក ពាក់ព័ន្ធនានាក្នុង វិស័យ ស្រូវអង្ករនៅកម្ពុជា ក្នុងកិច្ចពិភាក្សាចក្ខុវិស័យមួយស្តីពីអនាគតវិស័យស្រូវអង្ករកម្ពុជា។ក្នុងនោះក៏ដើម្បី បង្កើនការ យល់ដឹង និងការចាប់អារម្មណ៍របស់ដៃគូពាក់ព័ន្ធនានាអំពី របៀបដែលកម្ពុជាអាចបង្កើន ការនាំចេញស្រូវ អង្ករទៅ ក្រៅប្រទេស និងការបង្កើតវិធីសាស្រ្តយ៉ាងមានប្រសិទ្ធិភាពមួយក្នុង ការលើកតម្កើងម៉ាកយីហោស្រូវ អង្ករកម្ពុជា៕

រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មអំពាវនាវ ឲ្យអ្នកនាំចេញ កុំយកអង្ករបរទេស មកបន្លំជាអង្ករខ្មែរ

រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មអំពាវនាវ ឲ្យអ្នកនាំចេញ កុំយកអង្ករបរទេស មកបន្លំជាអង្ករខ្មែរ