បុរសជនជាតិរុស្សី ត្រូវនគរបាលចាប់ខ្លួន នៅក្រុងព្រះសីហនុ រកឃើញថ្នាំញៀនមួយ ចំនួន

ព្រះសីហនុ ៖ កម្លាំងនគរបាល ការិយាល័យ អន្ដោប្រវេសន៍សហការជា មួយនគរបាល ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន បុរសជនជាតិរុស្សីម្នាក់ ដោយរកឃើញថ្នាំញៀនមួយចំនួន នៅក្នុង បន្ទប់ជួល នាក្រុងព្រះសីហនុ នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ ។

មន្ដ្រីនគរបាលការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀនបានឱ្យដឹងថា ក្រោយពី កម្លាំងជំនាញសហការ គ្នា ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ដ លោក ឧត្ដមសេនីយ៍ជួន ណារិន្ទ បានធ្វើការ ស្រាវ ជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនបុរស ជនជាតិបរទេសរូបនេះ រួចហើយដោយមាន ការ សម្របសម្រួលតាមផ្លូវច្បាប់ពីតំណាង អយ្យការផងនោះ សមត្ថកិច្ចបានបន្ដចុះទៅ ឆែកឆេរបន្ទប់ជួល របស់ជននេះ រកឃើញ សារធាតុមេតំហ្វេតាមីនចំនួន២កញ្ចប់ ព្រម ទាំងវត្ថុតាងមួយចំនួនទៀត ។

តាមមន្ដ្រីនគរបាលដដែលនេះ ក្រោយពី ការឆែកឆេរ នៅក្នុងបន្ទប់រួចមកកម្លាំង សមត្ថកិច្ចបានរក ឃើញថ្នាំញៀនប្រភេទ OMPHETAMIN ដែលជាសារធាតុត្រឹម ហាមឃាត់ដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមលិខិតឆ្លងដែន របស់ជនជាតិ រុស្សីរូបនេះបានបង្ហាញថា ជននេះមានឈ្មោះ អាឡិចសាន់ឌ័រ ចូលមកប្រទេសកម្ពុជា នៅ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ។

ក្រោយបញ្ចប់ប្រតិបត្ដិការឆែកឆេរជន បរទេសរូបនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទ ល្មើស គ្រឿងញៀនដើម្បី បន្ដការសួរនាំនិងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បាន បើកប្រតិបត្ដិការ ជាបន្ដបន្ទាប់ ចាប់ខ្លួនជន បរទេស ដែលភាគច្រើនជាជនជាតិរុស្សីពាក់ ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន រស់នៅខុស ច្បាប់និងប្រព្រឹត្ដបទល្មើសផ្សេងៗទៀតបញ្ជូន ទៅកាន់តុលាការនិងអគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ធ្វើការបណ្ដេញពីប្រទេសកម្ពុជាជា ច្រើននាក់ ។

សម្រាប់ប្រតិបត្ដិការដដែលនេះលោក ឧត្ដមសេនីយ៍ស្នងការ បានដាក់វិធានការ យ៉ាងម៉ឺងម៉ាត់ចំពោះកង កម្លាំងរបស់ខ្លួនធ្វើការស្រាវជ្រាវ ដោយមិនអនុញ្ញតបន្ដសកម្ម ភាពល្មើសនិងរស់នៅគ្មានលិខិតស្នាមតទៅ ទៀតឡើយ លើទឹកដីខេត្ដទេសចរណ៍មួយ នេះ ៕