គម្រោងខុនដូរ តម្រូវជីវភាពពលរដ្ឋ កម្រិតទាបនិងមធ្យមនឹង សាងសង់ឆ្នាំ២០១៦

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជា មួយក្រុមហ៊ុន WORLDBRIDGE LAND នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៥ ចុះអនុស្សារណៈយោគយល់គ្នានៃ «គម្រោងធុរកិច្ចអភិវឌ្ឍន៍ លំនៅឋាន សាធារណៈ» សម្រាប់ប្រជាពលរដ្ឋ មានជីវភាពក្នុងកម្រិតទាប និងមធ្យមដែលនឹងលេញចេញ ជារូបរាងនៅ ឆ្នាំ២០១៦ ខាងមុខ។

ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម រដ្ឋក្រសួងរៀបចំដែនដី បានថ្លែងថា វិស័យសាធារណៈ និងឯកជនបានសហការគ្នា សាងសង់ ខុនដូរសម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋដែលមាន ជីវភាពគ្រួសារក្នុងកម្រិតទាប និងមធ្យម នឹងធ្វើ ឲ្យបានសម្រេចនូវកិច្ចការ ដើម្បីជាការចូលរួមចំណែក របស់ក្រុមហ៊ុនឯកជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ វិនិយោគគម្រោង អភិវឌ្ឍន៍លំនៅដ្ឋានមានតម្លៃទាប ស្របទៅតាមគោលនយោបាយជាតិស្ដីពីលំនៅឋាន។

ទេសរដ្ឋមន្ដ្រីបន្ដថា “សម្រាប់ជម្រើស កិច្ចសហការវិស័យឯកជន គោលនយោបាយ បានចង្អុលបង្ហាញលទ្ធភាព ចំនួនបី ទីមួយ ករណីដែលរដ្ឋមានដី ឬគ្មានដី អាចសហការជាមួយក្រុមហ៊ុន អចលនទ្រព្យដូចជា នៅក្រោយពេល សាងសង់រួច ក្រុមហ៊ុន អាចលក់លំនៅឋានមួយចំនួន ក្នុងតម្លៃទីផ្សារបាន ។ទីពីរ រដ្ឋអាចផ្ដល់ដីក្នុងចំណែកណា មួយ ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដើម្បីសាងសង់លំនៅឋានជូនប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងទាប ដោយតម្រូវឲ្យបង់រំលស់ក្នុងរយៈពេលវែង ដោយគ្មានការប្រាក់ និងទី៣ រដ្ឋអាចផ្ដល់ជាការអភិវឌ្ឍលើផ្នែក ហេដ្ឋានរចនាសម្ព័ន្ធរូបវន្ដ និងសង្គម”។

អគ្គនាយ Worldbridge Land លោក ឧញ៉ា សៀ ឬទ្ធី បានថ្លែងថា ការចុះហត្ថលេខានេះ គឺជាទម្រង់មួយដែលឋិតក្នុង ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតគម្រោងទ្បើង ដើម្បីជួយទៅដល់ប្រជាជនដែលមានចំណូលមធ្យម ប៉ុន្ដែ នៅពេលនេះ មិនទាន់ដឹងថា នៅទីតាំងណាមួយច្បាស់លាស់ ទាំង កម្ពស់ បរិមាណ ទំហំដី និង តម្លៃ នៅ ទ្បើយទេ។

អគ្គនាយក រូបនេះបន្ដទៀតថា “ឈរលើស្មារតីចូលរួមស្ថាបនាជាតិ និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួម ដោះស្រាយ និងទ្រទ្រង់ ដល់សិទ្ធិលំនៅឋាន របស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Worldbridge Land ត្រូវតែជាសំណង់អាគាររឹងមាំតាមខ្នាតអន្ដរជាតិ, តម្លៃសមរម្យ,ជួយទ្រទ្រង់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់មានភាពល្អប្រសើរ,ចូលរួមដោះស្រាយវិបត្ដិលំនៅឋានជូនប្រជាពលរដ្ឋ ជាមួយរាជ រដ្ឋាភិបាល,និងចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ រួមទាំងស្របតាមគោលនយោបាយ នគរូបនីយកម្មរបស់ រាជរដ្ឋាភិបាល”។

សូមបញ្ជាក់ផងដែរថា គម្រោងខុនដូរនេះនឹងលេចចេញជារូបរាងក្នុងឆ្នាំ២០១៦ខាងមុខ មានផ្ទៃដីធំទូលាយ នៅក្នុង រាធានីភ្នំពេញ ក្នុងនោះប្រជាពលរដ្ឋ ដែលមាន ប្រាក់ចំណូលមធ្យម និងទាប នឹងជាវបាន ហើយបោះរំលស់ បានផងដែរ ជាពិសេសនិងផ្ដល់លក្ខណៈងាយស្រួលជាច្រើនទៀតផង ៕

គម្រោងខុនដូរ តម្រូវជីវភាពពលរដ្ឋ កម្រិតទាបនិងមធ្យមនឹង សាងសង់ឆ្នាំ២០១៦

គម្រោងខុនដូរ តម្រូវជីវភាពពលរដ្ឋ កម្រិតទាបនិងមធ្យមនឹង សាងសង់ឆ្នាំ២០១៦

គម្រោងខុនដូរ តម្រូវជីវភាពពលរដ្ឋ កម្រិតទាបនិងមធ្យមនឹង សាងសង់ឆ្នាំ២០១៦

គម្រោងខុនដូរ តម្រូវជីវភាពពលរដ្ឋ កម្រិតទាបនិងមធ្យមនឹង សាងសង់ឆ្នាំ២០១៦

គម្រោងខុនដូរ តម្រូវជីវភាពពលរដ្ឋ កម្រិតទាបនិងមធ្យមនឹង សាងសង់ឆ្នាំ២០១៦