រូបស្អាតៗ​នឹង​លេច​មុខ​ក្នុងពិព័រណ៍​រូប​ថត On The Go ដើម​ខែ​ក្រោយ


រូបស្អាតៗ​នឹង​លេច​មុខ​ក្នុងពិព័រណ៍​រូប​ថត On The Go ដើម​ខែ​ក្រោយ

“On the Go” ជាកម្មវិធី​តាំង​ពិព័រណ៍​រូបថត​ដែល​បង្កើត​ឡើង​ដោយ​មូលនិធិ​អាស៊ីអឺរ៉ុប The Asia-Europe Foundation (ASEF) ដើម្បី​បង្ហាញ​ពី​របៀប​​ថ្មី​នៃ​ការ​មើល​ឲ្យ​ឃើញ​ពី​ភាព​ស្រដៀងគ្នា​រវាង​ប្រជាជន​នៅ​អាស៊ី និង​អឺរ៉ុប។

 

រូបស្អាតៗ​នឹង​លេច​មុខ​ក្នុងពិព័រណ៍​រូប​ថត On The Go ដើម​ខែ​ក្រោយ

 

រូបថត “On the boat” ជាប់​ពាន Jury Prize ថតដោយ​អ្នក​នាង Berta Tilmantaite ជនជាតិ​លីទុយអានី។ រូបនេះបង្ហាញពីស្រ្ដីម្នាក់ដេក​លើ​ទូក​ពី​ក្រុង Yangon ទៅ Pathein ប្រទេស​មីយ៉ាន់ម៉ា។ ពួកគេត្រូវចំណាយពេល២៤ម៉ោងទម្រាំដល់ ដែលត្រូវដេកនៅលើទូកតែម្ដង

 

ការតាំង​ពិព័រណ៍​រូបថត​ដ៏​ធំ​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ ដោយ​មាន​រូបថត​ជា​ច្រើន​ដែល​ជ្រើសចេញ​ពី​រូបថត​ដែល​ចូល​រួម​ប្រកួត​ប្រជែង ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា និង​កញ្ញា​កន្លង​ទៅ។​

 

ទាំង​អ្នក​ថត​រូប​អាជីព និង​មិន​អាជីព មក​ពី​ប្រទេស​ជា​សមាជិក​ ASEM (Asia–Europe Meeting) ៥០​ បាន​ដាក់​រូបថត​ប្រកួត​ប្រជែង​ចំនួន ១៥០០ ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​តំបន់​អាស៊ី និង​អឺរ៉ុប ដែល​ក្នុង​នោះ​ក៏​មាន​រូប​មួយ​សន្លឹក​ពី​ខេត្ត​បាត់ដំបង​​ផង​ដែរ ដែល​ថត​ដោយ​ Marianne Waller។

 

រូបស្អាតៗ​នឹង​លេច​មុខ​ក្នុងពិព័រណ៍​រូប​ថត On The Go ដើម​ខែ​ក្រោយ

រូបថត​ “Three friends go shopping” ថតដោយ Marianne Waller ពី​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា

 

ការ​តាំង​ពិព័រណ៍​នា​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​នឹង​បង្ហាញ​រូបថត​ជយលាភី​ទាំង​៣ រួម​ជាមួយ​រូបភាព​ជាប់ shortlist ២០ផ្សេងទៀត។ ​​​​​

 
“On The Go” គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ ASEM។ ក្រោយ​ចាកចេញ​ពី​លុចហ្សំបួរ កម្មវិធី​តាំង​ពិព័រណ៍​រូបថត នឹង​បន្ត​ធ្វើ​នៅ​ទីក្រុង​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​អាស៊ី និង​អឺរ៉ុប៕

 

ចុច​ Link នេះ ដើម្បី​មើល​រូបថត​ស្អាតៗ​ច្រើន​ទៀត​ពី​កម្មវិធី​ប្រកួត​​ខាង​លើ

 

ដោយ៖ សុវត្ថិ

ប្រភព៖ asef