ក្រុមហ៊ុន​នាំ​ល្ពៅ​ Halloween​ មក​លក់​រក​បាន​ជាង​១​លាន​ដុល្លារ​ហើយ​ ដឹង​មួយ​គីឡូ​តម្លៃ​ប៉ុន្មាន​ទេ​ឥឡូវ?

ផ្លែ​ល្ពៅ​ជា​ដំណាំ​ដ៏​និយម​ខ្លាំង​ណាស់​ក្នុង​ឱកាស​បុណ្យ​ Halloween​ របស់​ពួក​លោក​ខាង​លិច​ ដោយ​សារ​គេ​អាច​យក​វា​មក​ឆ្លាក់​ជា​ក្បាល​ខ្មោច​ ដាក់​ភ្លើង​គោម​បាន​យ៉ាង​ទាក់​ទាញ។ ប៉ុន្តែ​ដោយសារ​តម្រូវ​ការ​ច្រើន​ តម្លៃ​ផ្លែ​ល្ពៅ​ក៏​ថ្លៃ​ដែរ។

ក្រុមហ៊ុន​នាំ​ល្ពៅ​ Halloween​ មក​លក់​រក​បាន​ជាង​១​លាន​ដុល្លារ​ហើយ​ ដឹង​មួយ​គីឡូ​តម្លៃ​ប៉ុន្មាន​ទេ​ឥឡូវ?

បើ​យោង​តាម​សារព័ត៌មាន​ Daily Mail​ ផ្សារ​ទំនើប​ Woolworths, Coles, និង​ផ្សារ​ Costco ​នៅ​បរទេស​សុទ្ធ​តែ​មាន​លក់​ផ្លែ​ល្ពៅ​សម្រាប់​អបអរ​ពិធី​បុណ្យ​នេះ​ ដោយ​​ទំហំ​មធ្យម​តម្លៃ​ ២,៧០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ល្ពៅ​ទំហំ​ធំ​វិញ​ ពី​៦​ទៅ​៨​គីឡូក្រាម​តម្លៃ​លក់​ក្នុង​ផ្សារ​ Costco​ ១៤,៩៩​ដុល្លារ​ និង​នៅ​ផ្សារ​ Coles​ ល្ពៅ​ទម្ងន់​៥​គីឡូ​តម្លៃ​១៣,៥០​ដុល្លារ។

កសិករ​មួយ​រូប​នៅ​ប្រទេស​អូស្ត្រាលី​ឈ្មោះ​ Belinda Williams ​និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Stackelroth Farms​ នាំ​ល្ពៅ​ទៅ​លក់​នៅ​តាម​ផ្សារ​ទំនើប​ អាច​លក់​ល្ពៅ​បាន​ចំនួន​៥០០​តោន​ហើយ​មក​ដល់​ពេល​នេះ។ ដូច្នេះ​សម្រាប់​មួយ​គីឡូ​តម្លៃ​២,៧០​ដុល្លារ​ នោះ​ក្រុមហ៊ុន​ Stackelroth Farms ​ក៏​អាច​រក​ចំណូល​បាន​ប្រហែល​១,៣៥​លាន​ដុល្លារ​ដែរ៕

ក្រុមហ៊ុន​នាំ​ល្ពៅ​ Halloween​ មក​លក់​រក​បាន​ជាង​១​លាន​ដុល្លារ​ហើយ​ ដឹង​មួយ​គីឡូ​តម្លៃ​ប៉ុន្មាន​ទេ​ឥឡូវ?

ក្រុមហ៊ុន​នាំ​ល្ពៅ​ Halloween​ មក​លក់​រក​បាន​ជាង​១​លាន​ដុល្លារ​ហើយ​ ដឹង​មួយ​គីឡូ​តម្លៃ​ប៉ុន្មាន​ទេ​ឥឡូវ?

ក្រុមហ៊ុន​នាំ​ល្ពៅ​ Halloween​ មក​លក់​រក​បាន​ជាង​១​លាន​ដុល្លារ​ហើយ​ ដឹង​មួយ​គីឡូ​តម្លៃ​ប៉ុន្មាន​ទេ​ឥឡូវ?

ក្រុមហ៊ុន​នាំ​ល្ពៅ​ Halloween​ មក​លក់​រក​បាន​ជាង​១​លាន​ដុល្លារ​ហើយ​ ដឹង​មួយ​គីឡូ​តម្លៃ​ប៉ុន្មាន​ទេ​ឥឡូវ?

ប្រភព៖ dailymail