រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

ក្រុម​បុរាណវិទូ​ បាន​គាស់​កកាយ​រក​ឃើញ​​​គ្រឿង​អលង្ការ​មាន​តម្លៃ​មហាសាល​ ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​បុរាណ​នា​យុគ​ស្ពាន់ ដែល​បាន​កប់​​ទុក​ជាង ៣៥០០​ឆ្នាំ​មុន នៅ​ទីក្រុង Pylos ភាគ​និរតី​ប្រទេស​ក្រិក។ ក្នុង​ការ​​រុក​រក​ ក្រុម​អ្នក​ជំនាញ​ចាត់​ទុក​ថា គឺ​ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​នូវ​​ទ្រព្យ​សម្បត្តិ​សម័យ​បុរេប្រវត្តិ ​នៅ​ប្រទេស​ក្រិក ក្នុង​ រយៈពេល​ ៦៥ឆ្នាំ​​ចុងក្រោយ​នេះ។

 

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

ក្រសួង​វប្បធម៌​ក្រិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​រតនសម្បត្តិ​​ទាំងនេះ​មាន​ចំនួន ១៤០០គ្រឿង ដូចជា​ដាវ​ស្ពាន់​ប្រវែង​ជិត​ ១ម៉ែត្រ​ដែល​មាន​ដង​ធ្វើ​ពី​ភ្លុក​ដំរី ចិញ្ចៀន​មាស ៤វង់ ខ្សែ​មាស​ដ៏​វែង​មួយ​ខ្សែ កែវ​មាស​កែវ​ស្ពាន់ គជ់​ខ្យង កាំបិតស្នៀត និង​គ្រឿង​អលង្ការ​ឆ្លាក់​ដ៏​ស្មុគស្មាញ​ជាង ៥០គ្រឿង​ទៀត ​ដែល​ម៉ូដរបស់​វា​ជា​អរិយធម៌​ជនជាតិ​​ Minoan លើ​កោះ Crete ភាគ​អាគ្នេយ៍​ប្រទេស។

 

ចំណែក​​គ្រោង​ឆ្អឹង​របស់​ស្ដេច​ចម្បាំង​ក្រិក​នេះ ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​​​ថា «Griffin Warrior » ​និង​បាន​កប់​ក្នុង​ផ្នូរ ដោយ​​ការ​ពារ​ដោយ​ផ្ទាំង​ថ្ម​ធ្ងន់​​មួយ។ ​

 

អ្នកស្រី Sharon Stocker រួម​ជាមួយ​ស្វាមី​លោក ​Jack Davis ដឹក​នាំ​ក្រុម​បុរាណ​វិទូ​មក​ពី​សាកលវិទ្យាល័យ Cincinnati និយាយ​ថា ពួកគេ​មិន​នឹក​​ស្មាន​ថា​ បាន​រក​ឃើញ​គ្រឿងអលង្ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​អស់​នេះ​ទេ។

 

ក្រុម​អ្នក​ជំនាញ​បាន​ជីក​កកាយ​ដី ចម្ងាយ​ប្រមាណ​ ១៥០ម៉ែត្រ​ពី​រាជវាំង Nestor ក្នុង​ក្រុង Pylos បុរាណ ​ដែល​ជា​មជ្ឈមណ្ឌល​រុករក Mycenaean ដ៏​សំខាន់ ស្ថិត​នៅ​ប្រមាណ ៩០គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​អាតែន៕

 

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន
 

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN