ធ្លាប់​ដឹង​ទេ​ថា Vin Diesel មាន​បងប្អូន​ប្រុស​ភ្លោះ?

ធ្លាប់​ដឹង​ទេ​ថា Vin Diesel មាន​បងប្អូន​ប្រុស​ភ្លោះ?

តារា​ហូលីវូដ Vin Diesel ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការ​សម្ដែង​រឿង “Fast and Furious” និង​​ធ្វើ​ជា​ពិធីករ​កម្មវិធី​ផ្សេងៗ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​​ថា​តារា​រូប​នេះ​មាន​បងប្អូន​ភ្លោះ។

 

ធ្លាប់​ដឹង​ទេ​ថា Vin Diesel មាន​បងប្អូន​ប្រុស​ភ្លោះ?

 

 

Vin Diesel មាន​បង​ប្រុស​ប្អូន​ភ្លោះ​​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Paul Vincent។ Paul ​កម្រ​​​បង្ហាញ​ខ្លួន​​ឲ្យ​សាធារណជន​បាន​ឃើញ​ណាស់។ អ្វី​ដែល​ប្លែក​​និង​គួរ​ឲ្យ​ងឿងឆ្ងល់​បងប្អូន​ភ្លោះ​ទាំង​ពីរ​មាន​មុខ​មាត់​មិន​ដូច​គ្នា​សោះ។ ម៉្យាង​វិញ​ទៀត Vin Diesel ក៏​មិន​ដែល​បង្ហើប​រឿង​នេះ​ទៅ​ឲ្យ​នរណា​ដឹង​ដែរ។

 

បើ​តាម​គេហទំព័រ Smosh បាន​បង្ហាញ​ថា នៅ​ពេល​ដែល Paul ធ្វើ​ម៉ូដ​សក់​បះ​ទើប​មើល​ទៅ​ប្រហាក់ប្រហែល​នឹង Vin។ ចំណែក​ឯ​គេហទំព័រXfinity បញ្ជាក់​ថា Paul Vincent​ ធ្វើការ​ជា​អ្នក​កាត់​ត​​ភាពយន្ត។

 

Vin Diesel និង Paul Vincent​ កើត​នៅ​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ ១៩៦៧ ​ក្នុង​រដ្ឋ​ California សហរដ្ឋអាមេរិក​ បច្ចុប្បន្ន​ពួក​គេ​មាន​អាយុ​​៤៨​ឆ្នាំ​ ៕

 

ចុចអាន៖តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ lollipop