តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

ខ្សែភាពយន្ត​ “ឈាម​ស្រែក​ស្បែក​ហៅ” របស់​តារា​ចម្រៀង​ផលិតកម្ម M លោក វិជ្ជបុត្រ ដែល​ផលិត​ឡើង​ជិត១ឆ្នាំ​មក​នោះ ពេល​នេះ​បាន​ចេញ​ជា DVD​លក់​បាន​ទឹក​ប្រាក់​៥ពាន់​ដុល្លារ​ហើយ ដោយ​ទឹក​ប្រាក់​ទាំង​នេះ លោក​បញ្ជាក់​ប្រាប់​ថា ទុក​សម្រាប់​​ជួយ​ជន​ក្រីក្រ​ទាំង​អស់។

 

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

 

ទឹក​ប្រាក់​​ចំនួន​៥ពាន់​ដុល្លារ​នេះ ត្រូវ​បាន​​​កញ្ញា ថឹក ផល្លា ដែល​​ជា​តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ ប្រគល់​ទៅ​ឲ្យ​តារា​ចម្រៀង  វិជ្ជបុត្រ កាល​ពី​ព្រឹក​មិញ​នេះ ​ឯ​ប្រលានយន្តហោះ​អន្តរជាតិ​ពោធិចិនតុង គ្រា​ដែល​តារា​សម្ដែង​​ម្នាក់ នេះ​មក​លេង​ស្រុក​កំណើត បន្ទាប់​ពី​នាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មក។

 

លោក វិជ្ជបុត្រ បាន​​ឲ្យ​ដឹង​ថា រឿង “ឈាម​ស្រែក​ស្បែក​ហៅ” នេះ​លោក​បាន​ផលិត​ជិត​១ឆ្នាំ​មក​ហើយ ដោយ​នៅ​ក្នុង​រឿង​នេះ​និយាយ​ពី នារី​ម្នាក់​ត្រូវ​បាន​គេ​ចាប់​រំលោភ ហើយ​ចុង​ក្រោយ​បុរស​ដែល ចាប់​រំលោភ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ សុទ្ធតែ​ជា ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្ដែង​ មិន​មាន​តារា​ល្បីៗ​ចូល​រួម​សម្ដែង​ឡើយ។ គោល​ដៅ​នៃ​ការ​ផលិត​​ខ្សែភាពយន្ត​មួយ​នេះ គឺ​សម្រាប់​យក​ថវិកា​មក​ជួយ​ដល់​ជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទាំង​អស់។

 

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

 

ម្ចាស់​បទ “ពីរជំហានលើវិថីមួយ” បាន​បន្ត​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ​ គឺ​ជា​ស្នាដៃ​ដំបូង​របស់​លោក ហើយ​ការ​ផលិត​​ឡើង​​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​អស់​រហូត​ដល់​ទៅ​ជាង១ម៉ឺន​ដុល្លារ​ឯណោះ។ដោយសារតែ​តារា​សម្ដែង​សុទ្ធតែ​ថ្មី មិន​មាន​ទស្សនិកជន​ស្គាល់  លោក វិជ្ជបុត្រ ប្រាប់​ថា រឿង “ឈាម​ស្រែក​ស្បែក​ហៅ” នេះ​មិន​មាន​គម្រោង​យក​មក​ចាក់​នៅ​ស្រុក​ខ្មែរ​ទេ គឺ​សម្រាប់​លក់​តែ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ក្នុង​នោះ​មាន សហរដ្ឋ​អាមេរិក បារាំង និង អូស្ត្រាលី​ជា​ដើម។

 

តាម​ការ​លើក​ឡើង របស់ កញ្ញា ថឹក ផល្លា ទឹក​ប្រាក់​​ចំនួន​៥ពាន់​ដុល្លារ​​នេះ គ្រាន់​តែ​ជា​​ការ​លក់​រយៈ​ពេល​៦ខែ លើ​ទឹក​ដី​អាមេរិក​ប៉ុណ្ណោះ ចំពោះ​នៅ​ឯ ប្រទេស​បារាំង និង អូស្ត្រាលី មិន​ទាន់​បូក​បញ្ចូល​នៅ​ឡើយ​ទេ។  លោក វិជ្ជបុត្រ សង្ឃឹម​យ៉ាង​មុត​មាំ​ថា នឹង​ទទួល​បាន​ប្រាក់​ច្រើន​ជាង​នេះ​បន្ថែម​ទៀត​ពី​ការ​លក់​ DVD រឿង​​ដែល​ជា​ស្នាដៃ​ដំបូង​របស់​លោក។

 

ទឹក​ប្រាក់​ទាំង​នេះ ម្ចាស់​បទ “គេស្រលាញ់អូនគ្រាន់តែចង់ឡូយទេ ” បញ្ជាក់​​ថា នឹង​យក​​ទៅ​ជួស​ជុល សាលា​មួយ​ស្ថិត​​ក្នុង​ខេត្ត ក្រចេះ ហើយ​មួយ​ចំណែក​ទៀត​ទុក​សម្រាប់​ជួយ​ដល់​ជន​ក្រី​ក្រ ក៏​ដូច​ជា​សិល្បករ​សិល្ប​ការិនី​ដែល​កំពុង​ជួប​ការ​លំបាកដទៃ​ទៀត៕

 

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

 

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

 

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

 

តារា​ចម្រៀង វិជ្ជបុត្រ ផលិត​រឿង​លក់​បាន៥ពាន់​ដុល្លារ យក​មក​ជួយ​ជន​ក្រីក្រ

 

អត្ថបទ៖ ខុត សីហា