ផលិតកម្ម​ធំៗ ចុះ MOU ជាមួយ Smart លើ​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង


ផលិតកម្ម​ធំៗ ចុះ MOU ជាមួយ Smart លើ​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង

យ៉ាង​ហោច​ណាស់ មាន​ផលិតកម្ម​ធំៗ​ចំនួន ៦ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ច​សហ​ប្រតិបត្តិការ និង​គោរព​កម្មសិទ្ធិ​បញ្ញា​នៃ​បទ​ចម្រៀង​ជាមួយ​ក្រុម​ហ៊ុន Smart នៅ​សណ្ឋាគារ សូហ្វីតែល​ភ្នំពេញ។

 

ផលិតកម្ម​ធំៗ ចុះ MOU ជាមួយ Smart លើ​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង

 

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ មាន​ការ​ចូលរួម​ពី​តំណាង​ផលិតកម្ម Big Man ផលិតកម្ម M ផលិតកម្ម Town និង​ផលិតកម្ម Sunday ជា​ដើម។ លោក Thomas HUNDT នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ខាង​លើ​និយាយ​ថា លោក​ចង់​ឱ្យ​មាន​ការ​ប្រើប្រាស់​ចម្រៀង​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា ទើប​ធ្វើ​ការ​ជាមួយ​ផលិតកម្ម​ទាំង​អស់​ខាង​លើ ដើម្បី​យក​បទ​ចម្រៀង​របស់​ពួក​គេ​ដាក់​ក្នុង Smart Music App។

 

ដូច្នេះ​អតិថិជន​ចង់​ប្រើប្រាស់​ចម្រៀង​ដោយ​ស្រប​ច្បាប់ អាច​ចូល​ទៅ​ស្ដាប់ និង​ទាញ​យក​បាន​ដោយ​ចំណាយ​លុយ​តិចតួច​ប៉ុណ្ណោះ ខណៈ​ចំណូល​ទទួល​បាន នឹង​ត្រូវ​បែង​ចែក​ទៅ​ផលិតកម្ម និង​តារា​ចម្រៀង ដែល​ពួក​គេ​បាន​ផលិត​ឡើង។ នេះ​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​កម្មសិទ្ធិ​បញ្ញា​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

 

ទោះ​បី​ជា​យ៉ាង​ណា ផលិតកម្ម​មួយ​ចំនួន​ទៀត មិន​មាន​ការ​ចូលរួម​ក្នុង​ឱកាស​នោះ​ទេ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ CEO ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ខាង​លើ​អះអាង​ថា លោក​ចង់​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ផលិតកម្ម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់​កាល។ លោក​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ផលិតកម្ម​ជា​ដៃគូ​បន្ថែម​ទៀត៕

 

ផលិតកម្ម​ធំៗ ចុះ MOU ជាមួយ Smart លើ​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង

ផលិតកម្ម​ធំៗ ចុះ MOU ជាមួយ Smart លើ​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង

 

អត្ថបទ៖ សំ ជំនាញ