រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក


រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

តារា​ម៉ូដែល​ស្រស់​ស្អាត​អាយុ ២០ ឆ្នាំ Loiza Lamers ទើប​តែ​ក្លាយ​ជា​បេក្ខនារី​កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភព​លោក​ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​មួយ​ក្នុង​កម្មវិធី Next Top Model របស់​ប្រទេស​ហុឡង់ដ៍។​

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

​ 

កំពូល​តារា​ម៉ូដែល​រូប​នេះ​បាន​ប្រាប់​ថា នៅ​ពេល​ចុះ​ឈ្មោះ​ចូល​ប្រលង​ក្នុង​កម្មវិធី​នេះ នាង​មិនបាន​ប្រាប់​គណៈកម្មការ​ទេ​ថា​នាង​ជា​មនុស្ស​កែ​ភេទ។ ដល់​ពេល​ជាប់​ក្នុង​ចំណោម​បេក្ខជន​ជម្រុះ​​ទាំង ១៣ នាក់​កាល​ពី​ដើម​ខែ កញ្ញា​មុន​នេះ ទើប​នាង​ទម្លាយ​អាថ៌​កំបាំង​នេះ​ចេញ​ទៅ​ក្រៅ។

 

អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​ហុឡង់ដ៍ Fred van Leer បាន​ប្រាប់​ទៅ​កាន់​សារ​ព័ត៌មាន​ពេល​ព្រឹក De Telegraaf ថា​លោក​ពិត​ជា​មិន​ដឹង​ថា Loiza ជា​អ្នក​កែ​ភេទ​ពិត​មែន៖​ “ជា​ធម្មតា​ខ្ញុំ​តែង​តែ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​កែ​ភេទ​តែ​លើក​នេះ​ខ្ញុំ​មើល​មិន​ដឹង​ពិត​មែន”។ ទើប​តែ​កែ​ភេទ​បាន​រយៈពេល ២ ឆ្នាំ Loiza បាន​និយាយ​ថា៖ “នៅ​ពេល​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​មាន​មោទនភាព​ជា​មនុស្ស​កែ​ភេទ​ម្នាក់។ សម្រាប់​ខ្ញុំ ការ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Next Top Model គឺ​ជា​កាដូ​មួយ​សម្រាប់​ការ​កែ​ភេទ​រយៈ​ពេល​​កន្លង​ទៅ”។

 

Loiza Lamers មិន​មែន​ជា​មនុស្ស​កែ​ភេទ​ទី​មួយ​ទេ​ ដែល​ចូល​រួម​ប្រលង​ក្នុង​កម្មវិធី​ស្វែង​រក​កំពូល​តារា​ម៉ូដែល Next Top Model តែ​នាង​ជា​បេក្ខនារី​​កែ​ភេទ​ទី​មួយ​ដែល​ទទួល​បាន​ជ័យ​លាភី​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក៕

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

 

រក​ឃើញ​ជ័យ​លាភី Next Top Model កែ​ភេទ​ទី​មួយ​នៅ​លើ​ពិភពលោក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖etonline