គ្រាន់​តែ​ដោត​កាស​សោះ អាច​បើក​កម្មវិធី​ដែល​ពេញ​ចិត្ត​បានភ្លាម!

ជាធម្មតា ប្រិយមិត្តបានដឹង ហើយថា ពេលដែលដោត កាសចូលក្នុង iPad ឬក៏ iPhone នោះ គឺវាមិនបញ្ចេញ សកម្មភាព អ្វីឡើយ ដោយឡែក បើសិនជា លោកអ្នក បានតម្លើង Tweak មួយដែល មានឈ្មោះថា Auris នេះរួច ហើយនោះ វានឹងបង្ហាញ កម្មវិធីចំនួន 4 ដែលជាកម្មវិធី របស់អ្នក បានកំណត់ ឬពេញចិត្ត ចង់ប្រើប្រាស់ ជាងគេ មកតែម្តង។

គ្រាន់​តែ​ដោត​កាស​សោះ អាច​បើក​កម្មវិធី​ដែល​ពេញ​ចិត្ត​បានភ្លាម!

ពិតជាងាយស្រួល ក្នុងការប្រើប្រាស់ណាស់ មែនទេ? ប្រាកដណាស់ ជាពិសេស គឺសម្រាប់ អ្នកដែល ចូលចិត្ត ស្តាប់ចម្រៀង តែម្តង គឺគ្រាន់តែ ដោតកាស ចូលភ្លាម វានឹង លោតកម្មវិធី បទចម្រៀង អោយយើងតែម្តង ដោយមិន ចាំបាច់ ចុចស្វែង រកវាឡើយ។

យ៉ាងណាមិញ ចំពោះ Tweak មួយនេះដែរ គឺមិន ដាក់អោយ ទាញយកដោយ Free ឡើយ ក៏ប៉ុន្តែលោកអ្នក អាចតម្លើង វាបាន ដោយត្រូវ ធ្វើការ Add Source មួយប៉ុណ្ណោះ។ ចង់ដឹងបន្ថែម សូមតាមដាន ជាមួយនឹង វិធីសាស្រ្តតម្លើង ខាងក្រោមនេះ ទាំងអស់គ្នា!

តម្រូវការ

  • សម្រាប់ iOS 8 និង iOS 9
  • សម្រាប់ឧបករណ៍ Jailbreak និងមានតម្លើង Cydia

វិធីសាស្រ្ត

  • ជាដំបូង សូមធ្វើការ Add Source “repo.hackyouriphone.org”
  • បន្ទាប់ពី Add រួចហើយនោះ នៅក្នុង Cydia ដដែលសូមចូល ទៅកាន់ Search > រួចធ្វើការ វាយបញ្ចូលពាក្យ “Auris” (រើសមួយ ណាដែល FREE) និងតម្លើងជា ការស្រេច។
  • ពេលតម្លើងចប់ហើយនោះ វាតម្រូវអោយ លោកអ្នក ត្រូវកំណត់ កម្មវិធីដែល លោកអ្នក ពេញចិត្ត ជាមុនសិន ដូចនេះ សូមបើក កម្មវីធី Settings > ស្វែងរក Auris > ត្រង់ចំណុច APPLICATION SELECTION សូមចុចលើ App I ហើយចុច លើកម្មវិធី ណាដែល ពេញចិត្ត (សម្រាប់ App II, III, IV គឺធ្វើបែបនេះ ដូចគ្នា តែសូមរើស កម្មវិធីផ្សេងៗគ្នា)
  • ក្រោយពីបាន កំណត់កម្មវិធី រួចហើយនោះ សូមធ្វើការ ដោតកាស រួចវា នឹងលោត កម្មវិធីដែល អ្នក បានកំណត់ មកតែម្តង។

គ្រាន់​តែ​ដោត​កាស​សោះ អាច​បើក​កម្មវិធី​ដែល​ពេញ​ចិត្ត​បានភ្លាម!

ដើម្បីស្វែងយល់ពី Tweak មួយនេះ អោយកាន់តែ ច្បាស់នោះ សូមទស្សនា វីដេអូខាង ក្រោមនេះ៖

បញ្ជាក់៖ សូមអនុវត្ត ទៅតាមអ្វីដែល យើងខ្ញុំបាន រៀបរាប់ជូន ខាងលើ ហើយបើ សិនជា មានបញ្ហា ណាមួយ កើតឡើង ជាយថាហេតុនោះ សូមទទួល ខុសត្រូវ ដោយខ្លួនឯង។

ជាចុងក្រោយនេះ យើងខ្ញុំ សង្ឃឹមថា ប្រិយមិត្ត នឹងអាចតម្លើង Tweak មួយនេះ បានដោយ ជោគជ័យ ហើយបើ សិនជា មានចម្ងល់ ត្រង់ចំណុច ណានោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះបាន។

  • ដោយ: Mai
  • 2:19 PM, 28 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ