៣០​%​នៃ​អ្នក​ប្រើ​​ Android ​ប្ដូរ​មក​ប្រើ​ iPhone ដោយ​យុទ្ធសាស្រ្ត​ពីរ​យ៉ាង​របស់​ Apple

៣០​%​នៃ​អ្នក​ប្រើ​​ Android ​ប្ដូរ​មក​ប្រើ​ iPhone ដោយ​យុទ្ធសាស្រ្ត​ពីរ​យ៉ាង​របស់​ Apple

ក្នុង​កម្មវិធី​វីដេអូ​សន្និសីទ​កាល​ពី​ថ្ងៃ​អង្គារ​ Tim Cook ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​ឲ្យ​ដឹង​ថា​ ៣០​ភាគ​រយ​នៃ​អ្នក​ទិញ​ទូរសព្ទ​ iPhone​ ទៅ​ប្រើ​ ក្នុង​អំឡុង​ត្រីមាស​ទី​៤​ គឺ​ជា​អ្នក​ដែល​ប្ដូរ​ពី​ Andriod ​មក។

 

៣០​%​នៃ​អ្នក​ប្រើ​​ Android ​ប្ដូរ​មក​ប្រើ​ iPhone ដោយ​យុទ្ធសាស្រ្ត​ពីរ​យ៉ាង​របស់​ Apple
Tim Cook បញ្ជាក់​ថា​ ចំនួន​៣០​ភាគ​រយ​នេះ​មិន​មែន​ជា​អ្នក​ទើប​ទិញ​ទូរសព្ទ​ប្រើ​លើក​ដំបូង​នោះទេ​​ ប៉ុន្តែជា​អ្នក​ប្ដូរ​ពី​ Android មក​ iOS។ លោក​បន្ត​​ថា​​ ចំនួន​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ជា​កំណត់​ត្រា​ដ៏​ធំ​មួយ​ ចាប់​ពី​ក្រុមហ៊ុន​​​ផ្ដើម​តាម​ដាន​ស្ថិតិ​នេះ​តាំង​ពី​៣​ឆ្នាំ​មុន។

 
ហេតុផល​នៃ​ការ​ប្ដូរ​ពី​ Android ​មក​ iOS​ ពុំ​ត្រូវ​បាន​ពន្យល់​ឲ្យ​ច្បាស់​នោះ​ទេ​ ប៉ុន្តែ​ Apple បាន​ដាក់​គោលដៅ​ទាញ​យក​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ទូរសព្ទ​ Android។ ជាក់​ស្ដែង​ Apple ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​​ “Trade in Program​” កាល​ពី​ខែ​មិនា​ ដោយ​ឲ្យ​​​អ្នក​ប្រើប្រាស់​ Android​, BlackBerry​ ឬ​ ទូរសព្ទ​ Windows ​កាន់​យក​ទូរសព្ទ​របស់​ខ្លួន​ទៅ​ដូរ​ថែម​លុយ​យក​ iPhone ​ថ្មី​មក​ប្រើ។ កាល​ពី​ខែ​មិថុនា​ Apple ​ក៏​បាន​ចេញ​នូវយុទ្ធសាស្រ្ត​ទី​ពីរ​ នោះ​គឺ​បញ្ចេញ​​កម្មវិធី​​ App ​”Move to iOS”​ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ Android​ អាច​ផ្ទេរ​ទិន្នន័យ​របស់​ពួក​គេ​មក​ iOS​ វិញ​បាន​យ៉ាង​ស្រួល។

 

Tim Cook​ ក៏​ជឿ​ថា​ ចំនួន​អ្នក​ប្រើប្រាស់​ Android ​នឹង​បន្ត​ប្ដូរ​មក​ប្រើ​ iOS ​ដែល​នឹង​ធ្វើ​ឲ្យ​ការ​លក់​នៅ​ត្រី​មាស​ដំបូង​ក្នុង​ឆ្នាំ​២០១៦​កាន់​តែ​ខ្លាំង។

 

សម្រាប់​ត្រី​មាស​ ទី​៤​ Apple ​លក់​ទូរសព្ទ​​ iPhone ​បាន​ដល់​៤៨​លាន​គ្រឿង​ កើន​២២​ភាគ​រយ​ បើ​ប្រៀបធៀប​នឹង​ការ​លក់​លើក​មុន៕

 

ចុច​អាន៖  HTC ប្រកាស​ស្មាតហ្វូន​ថ្មី​រាង​ដូច​ iPhone 6/6s ឯ​តម្លៃ​ជិត​ ៤ រយ​ដុល្លារ​

 

 

ប្រភព៖ appleinsider