Smart បើក​​អនុញ្ញាតិ​ជា​ផ្លូវការ​អតិថិជន​​កុម្ម៉ង់​ទិញ iPhone 6S/6S Plus

Smart បើក​​អនុញ្ញាតិ​ជា​ផ្លូវការ​អតិថិជន​​កុម្ម៉ង់​ទិញ iPhone 6S/6S Plus

ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ Smart បាន​ប្រកាស​ផ្លូវការ​​អនុញ្ញាតិ​ឲ្យ​​អតិថិជន​អាច​ចាប់ផ្តើម​កុម្ម៉ង់​ទិញ​ទូរសព្ទ iPhone 6S និង iPhone 6S Plus ​ចាប់​ពី​ថ្ងៃ ៦ ខែ​វិច្ឆិកា​នេះ​ត​ទៅ។ ការ​ប្រកាស​នេះ​ឆ្លើយតប​ការ​ចង់​ដឹង​​​ពី​អតិថិជន​ជា​ច្រើន​ ដែល​ទន្ទឹង​រង់ចាំ​សម្រាប់​ការ​មក​ដល់​ជា​ផ្លូវការ​ទូរសព្ទ iPhone ស៊េរី​ថ្មី​របស់ Apple នៅ​ប្រទេស​កម្ពុជា។

 

Smart បើក​​អនុញ្ញាតិ​ជា​ផ្លូវការ​អតិថិជន​​កុម្ម៉ង់​ទិញ iPhone 6S/6S Plus

 

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Smart ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដៃ​គូ​ផ្លូវការ​របស់​ក្រុមហ៊ុន Apple ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ​ទូរសព្ទ iPhone មក​ទីផ្សារ​ប្រទេស​កម្ពុជា។ ឥឡូវ​ក្រុមហ៊ុន​សូម​ប្រកាស​ថា អតិថិជន​អាច​ចាប់ផ្ដើម​កុម្ម៉ង់ iPhone 6S និង iPhone 6S Plus បាន​ហើយ​ពី​ក្រុមហ៊ុន​ចាប់​ថ្ងៃ​ទី ០៦ ខែ​វិច្ឆិកា​នេះ​ត​ទៅ។

 

លោក​បញ្ជាក់​ថា អតិថិជន​អាច​​ទំនាក់ទំនង​នៅ​ហាង Smart Shop ណាមួយ​នៅ​ទូទាំង​ប្រទេស​​និង​នៅ​លើ​គេហទំព័រ​ក្រុមហ៊ុន ដើម្បី​កុម្ម៉ង់ iPhone 6S/6S Plus តាម​តម្រូវការ។

 

ក្រុមហ៊ុន Smart បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ផ្តល់​ជូន iPhone 6S និង iPhone 6S Plus ចាប់​ផ្តើម​ពី​ថ្ងៃ ១៣ ខែ​វិច្ឆិកា​នេះ​ត​ទៅ បន្ទាប់​ពី​អតិថិជន​បាន​ធ្វើការ​កុម្ម៉ង់។ សម្រាប់​តម្លៃ​ចាប់​ពី ៧២៨ ដុល្លារ ដោយ​​អតិថិជន​ក៏​អាច​ទិញ​​បង់​រំលស់​​ផង​ដែរ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា