ចាប់ខ្លួន​ជនជាតិ​រុស្សី​ម្នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​

ព្រះសីហនុ: នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​កម្លាំង​នគរបាល ការិយាល័យ អន្ដោប្រវេសន៍សហការ​ជាមួយ​នគរបាល ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ បាន​ចាប់ខ្លួន បុរស​ជនជាតិរុស្សី​ម្នាក់ និង​ថ្នាំញៀន​មួយចំនួន ក្នុង​បន្ទប់​ជួល ក្រុង​​ព្រះសីហនុ​។​

 ជនជាតិ​រុស្សី​រូបនេះ​មានឈ្មោះ អា​ឡិច​សាន់​ឌ័​រ ចូលមក​ប្រទេស​កម្ពុជា នៅ ថ្ងៃទី​២០ខែតុលា ឆ្នាំ​២០១៥ ។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក ឃើញ​ថ្នាំញៀន​ប្រភេទOMPHETAMIN ដែលជា​សារធាតុ​ត្រី​ម ហាមឃាត់​ដោយ​ច្បាប់ នៃព្រះរាជាណាចក្រ​កម្ពុជា ព្រម ទាំង​វត្ថុតាង​មួយចំនួនទៀត ។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន​ដើម្បី បន្ដ​ការសួរនាំ​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕​

ចាប់ខ្លួន​ជនជាតិ​រុស្សី​ម្នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​