ឧកញ៉ា សៀង ណាំ និង​ក្រុមគ្រួសារ ធ្វើ​កឋិន​ហែ​ទៅ​វត្ត​សំរោង ក្នុង​ខេត្តបាត់ដំបង

​សៀមរាប: លោក​ឧកញ៉ា​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកស្រី​អ៊ុន វុន​លី ព្រម ទាំង​ញា​ត្តិ​សន្តាន បាន​ផ្តើម​ធ្វើបុណ្យ​ក​ឋិ​ក​ទាន​មួយ​ពី​ខេត្តសៀមរាប ដើម្បី​ដង្ហែ​ទៅកាន់​វត្ត​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ បច្ច័យ​ដែល​ប្រមូលបាន​ក្នុង​អង្គ​ក​ឋិ​ក​ទាន​នោះ​មាន ចំនួន ៣៥០០០​ដុល្លារ​អាមេរិក​។​
​    ​
​កឋិនទាន​របស់លោក​ឧកញ៉ា​សៀង ណាំ បានធ្វើ​បុណ្យ​សូត្រមន្ត និង​ទទួលភ្ញៀវ​នៅ​ល្ងាច​ថ្ងៃ ទី​២៧ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ ក្រុង​សៀមរាប លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ ខែ តុលា ឆ្នាំ​២០១៥ អង្គ​ក​ឋិ​ក​ទាន​បាន​ដង្ហែ​ទៅកាន់​វត្ត​សំរោង​ក្នុង ស្ថិតនៅ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​រួច​នោះ​។ ក្នុង​ពិធី​ហែរ​អង្គ​កឋិនទាន​នៅ​វត្ត​សំរោង​ក្នុង មានការ​ចូលរួម​ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​និង​លោកស្រី​។
​    ​
​ភរិយា​លោក​សៀង ណាំ គឺ​លោកស្រី​អ៊ុន វុន​លី បាន​បញ្ជាក់ថា ថវិកា​ដែល​ប្រមូលបាន​ខាងលើ គឺ​យកទៅ​កសាង​របង​វត្ត​សំរោង​ក្នុង និង​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត​។ របង​នេះ​គឺ កសាងឡើង​ទៅតាម​ក្បូរ​ក្បាច់រចនា និង​តាម​ប្រពៃណី​ខ្មែរ ដើម្បី​ឲ្យ​វត្ត​នោះ​កាន់តែ​ដិតដាម​ទៅដោយ ភាពចាស់ទុំ​តាមបែប​បុរាណ​សុទ្ធសាធ​។
​    ​
​អង្គ​កឋិនទាន​នេះដែរ ក៏​មិនមែនជា​លើក​ទី​១​នោះទេ ដែល​ក្រុមគ្រួសារ​លោក​ឧកញ៉ា​សៀង ណាំ បាន​ធ្វើឡើង​ដើម្បី​នាំយក​ថវិកា​ទៅ​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត​សំរោង​ក្នុងនោះ ព្រោះថា​កន្ល ង​មក លោក​ឧកញ៉ា​សៀង ណាំ និង​ភរិយា បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ជា​បន្តបន្ទាប់​រួចមកហើយ ដើម្បី​ទៅ​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត​សំរោង​ក្នុងនេះ ដូចជា​កសាង​ព្រះវិហារ កុ​ដ្ឋ ចាក់ដី​បំពេញ​ទី ធ្លា របង​វត្ត ជាពិសេស​អគារសិក្សា​ស្ថិតនៅក្នុង​វត្ត​សំរោង​ក្នុង​។ គេ​បានដឹងថា វត្ត​សំរោង​ក្នុង​គឺជា​ទឹក ដី​ភូមិកំណើត​កើតជា​របស់​លោកស្រី​អ៊ុន វុន​លី ភរិយា​របស់លោក​ឧក​ញ៉ា​សៀង ណាំ​។ ព្រះវិហារ ចាស់​វត្ត​សំរោង​ក្នុង ក៏​ជា​គុក​ងងឹត​នា​សម័យ​ប៉ុលពត ហើយ​លោក​សៀង ណាំ ក៏​ធ្លាប់​ជាប់គុក​ងងឹត នៅក្នុង​ព្រះវិហារ​វត្ត​សំរោង​ក្នុងនោះដែរ ដោយហេតុ​នេះហើយ ការ​មាន​ប្រវត្តិ​ជូរចត់​ទើប​ក្រុមគ្រួសារ របស់លោក​បាន​កសាង​សមិទ្ធិផល​នានា​នេះ​ឡើង​៕

ឧកញ៉ា សៀង ណាំ និង​ក្រុមគ្រួសារ ធ្វើ​កឋិន​ហែ​ទៅ​វត្ត​សំរោង ក្នុង​ខេត្តបាត់ដំបង

ឧកញ៉ា សៀង ណាំ និង​ក្រុមគ្រួសារ ធ្វើ​កឋិន​ហែ​ទៅ​វត្ត​សំរោង ក្នុង​ខេត្តបាត់ដំបង

ឧកញ៉ា សៀង ណាំ និង​ក្រុមគ្រួសារ ធ្វើ​កឋិន​ហែ​ទៅ​វត្ត​សំរោង ក្នុង​ខេត្តបាត់ដំបង

ឧកញ៉ា សៀង ណាំ និង​ក្រុមគ្រួសារ ធ្វើ​កឋិន​ហែ​ទៅ​វត្ត​សំរោង ក្នុង​ខេត្តបាត់ដំបង
​រូបភាព​៖​ឧកញ៉ា​សៀង ណាំ និង​ក្រុមគ្រួសារ ធ្វើ​កឋិន​ហែ​ទៅ​វត្ត​សំរោង ក្នុង​ខេត្តបាត់ដំបង​៕​គូលែន​